Trending now

វៀតណាមប្រគាល់សំភារវេជ្ជសាស្រ្តដើម្បីគាំទ្របង់ក្លាដែសនិងស្រីលង្កាប្រឆាំងនឹងជំងឺកូវីដ១៩

23:42 | 15/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អនុញ្ញាតិដោយនាយករដ្ឋមន្រ្តីនៅថ្ងៃទី ១៤ ខែសីហានៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានប្រគល់និមិត្តរូបនៃសំភារវេជ្ជសាស្ត្រដែលមានតម្លៃសរុប ៦០.០០០ ដុល្លារដែលជាអំណោយពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម សម្រាប់រដ្ឋាភិបាលនិងប្រជាជនបង់ក្លាដែសនិងស្រីលង្កាដើម្បីគាំទ្រដល់ការការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung បានប្រគល់និមិត្តសញ្ញានៃសំភារវេជ្ជសាស្ត្រដល់ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅប្រទេសវៀតណាម។

ថ្លែងនៅក្នុងពិធីនេះអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានសង្កត់ធ្ងន់ថាជំងឺកូវីដ១៩ នៅតែកំពុងកើតឡើងយ៉ាងស្មុគស្មាញនៅជុំវិញពិភពលោកក្នុងនោះមានវៀតណាមផងដែរ ប៉ុន្តែវៀតណាមចង់ចែករំលែកនិងគាំទ្រដល់មិត្តភក្តិក្នុងតំបន់និងអន្តរជាតិដែលយោងទៅតាមប្រពៃណីនៃការជួយឪបត្ថម្ភទៅមកដើម្បីជំនះការលំបាក។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung បានប្រគល់និមិត្តសញ្ញានៃសំភារវេជ្ជសាស្ត្រដល់ឯកអគ្គរដ្ឋទូតស្រី​លង្កាប្រចាំនៅប្រទេសវៀតណាម។ (ប្រភព៖​ baoquocte)

មានវត្តមាននៅក្នុងពិធីនេះឯកអគ្គរដ្ឋទូតនៃប្រទេសបង់ក្លាដែសនិងស្រីលង្កាបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យក៏ដូចជាស្មារតីឆ្លើយតបនឹងជំងឺរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមនាពេលកន្លងមក ដោតបញ្ជាក់ថាសំភារវេជ្ជសាស្រ្តទាំងនេះមិនត្រឹមតែជាការឧបត្ថម្ភជាសម្ភារៈប៉ុណ្ណោះទេប៉ុន្តែក៏ជាប្រភពនៃការលើកទឹកចិត្តខាងវិញ្ញាណផងដែរដើម្បីជួយប្រទេសនានាឱ្យជៀសផុតពីគ្រាលំបាកនេះ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង