Trending now

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមក្នុងគេហទំព័រអេឡិចត្រូនិច កម្មវិធីនៅលើឧបករណ៍ចល័តនិងឈុតសញ្ញាសម្គាល់របស់ AIPA ឆ្នាំ២០២០

11:20 | 14/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៣ ខែសីហា នៅវិមានរដ្ឋសភាវៀតណាម បានប្រព្រឹត្តទៅពិធីសម្ពោធគេហទំព័រអេឡិចត្រូនិច កម្មវិធីនៅលើឧបករណ៍ចល័តនិងឈុតសញ្ញាសម្គាល់របស់ឆ្នាំធ្វើជាប្រធានមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លើកទី៤១។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

ថ្លែងក្នុងពិធីប្រកាសនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ប្រធាន AIPA និងជាប្រធានគណៈកម្មាធិការដឹកនាំជាតិ AIPA41 បានមានប្រសាសន៍ថាវេបសាយនេះនិងកម្មវិធីទូរស័ព្ទចល័ត មានគោលបំណងផ្សព្វផ្សាយព័ត៌មានជាផ្លូវការអំពី AIPA និងបង្កើតរបកគំហើញដ៏គួរឲ្យកត់សម្គាល់របស់រដ្ឋសភាវៀតណាមក្នុងតួនាទីជាប្រធាន AIPA ឆ្នាំ២០២០ ដល់ប្រជាជននៅក្នុងស្រុក ប្រជាជនវៀតណាមនៅឯបរទេសនិងមិត្តអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយមុខមាត់ប្រទេសនិងប្រជាជនវៀតណាមផងដែរ។

នៅចំពោះមុខជំងឺរាតត្បាត COVID-១៩ បន្តការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់និងពិភពលោក ព្រមទាំង ជំរុញលទ្ធផលនៃសន្និសីទតាមអ៊ិនធរណេតក្នុងក្របខ័ណ្ឌអាស៊ាននិង AIPA កាលពីពេលថ្មីៗនេះ រដ្ឋសភាវៀតណាមបានប្រារព្ធមហាសន្និបាត AIPA លើកទី ៤១ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញានៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងហាណូយ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូបានចុចប៊ូតុងបើកដំណើរការវេបសាយអេឡិចត្រូនិច កម្មវិធីនៅលើឧបករណ៍ចល័តរបស់ឆ្នាំប្រធាន AIPA លើកទី ៤១

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាភារកិច្ចសំខាន់របស់រដ្ឋសភាវៀតណាមក្នុងនាមជាប្រធាន AIPA ឆ្នាំ២០២០ គឺរៀបចំមហាសន្និបាត AIPA លើកទី ៤១ និងសកម្មភាពពាក់ព័ន្ធនានាប្រកបដោយជោគជ័យ។ នេះគឺជាចំណុចលេចធ្លោដ៏សំខាន់មួយក្នុងកិច្ចការការបរទេសនៃរដ្ឋសភានីតិកាលទី ១៤ ដែលបានចូលរួមវិភាគទានដល់សមិទ្ធិផលនៃការទូតរដ្ឋនិងការទូតសភាវៀតណាម។

គួរបញ្ជាក់ថានេះជាលើកទី ៣ ហើយដែលរដ្ឋសភាវៀតណាមទទួលតួនាទីជាប្រធាន AIPA និងរៀបចំមហាសន្និបាត AIPA ដោយបង្ហាញតួនាទីនិងទំនួលខុសត្រូវរបស់រដ្ឋសភាវៀតណាមនៅ AIPA ហើយក៏ជាលើកទី ១ ក្នុងប្រវត្តិសាស្ត្រមហាសន្និបាត AIPA ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញ។ គេហទំព័រអេឡិចត្រូនិច កម្មវិធីទូរស័ព្ទចល័តមានគោលបំណងបញ្ជូនព័ត៌មានផ្លូវការអំពី AIPA និងបង្កើតចំណាប់អារម្មណ៍ដ័ល្អប្រពៃនៃរដ្ឋសភាវៀតណាមក្នុងតួនាទីជាប្រធាន AIPA ឆ្នាំ២០២០ ដល់ប្រជាជននៃប្រទេសវៀតណាមក្នុងស្រុក ប្រជាជនវៀតណាមនៅឯបរទេសនិងមិត្តអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយរូពភាពប្រទេសនិងប្រជាជនវៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហឹង៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនានិងបម្រើប្រជាជន
សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦
រដ្ឋសភាស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិរបស់តំណាងរាស្ត្រសម្រាប់នីតិកាលទី ១៦
លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១
នៅពេលដែលបេតិកភណ្ឌក្លាយជា...ភាសាសាមញ្ញមួយ