Trending now

សហរដ្ឋអាមេរិកប្រកាសថាខ្លួននឹងនាំចេញសេចក្តីសម្រេចចិត្តអំពីយន្តហោះ Boeing 737 MAX ដរាបណាមានភស្តុតាងជាក់លាក់

00:54 | 15/05/2019

នៅក្នុងលិខិតមួយផ្ញើរទៅកាន់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃទី ១២ ខែមីនា អ្នកនាំពាក្យរបស់ភ្នាក់ងារអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) លោក Lynn Lunsford បានអះអាងថា នឹងបន្តចូលរួមការស៊ើបអង្កេតលើការធ្លាក់យន្តហោះនៅអេត្យូពី ហើយនឹងដាក់ចេញសេចក្តីសម្រេចចិត្តលើជំហានបន្ទាប់ ដោយផ្អែកលើភស្តុតាងដែលប្រមូលបាន។ បច្ចុប្បន្ននេះ FAA បានចាត់ក្រុមមួយទៅប្រទេសអេត្យូពីដើម្បីសម្របសម្រួលការស៊ើបអង្កេតផងដែរ។

កម្លាំងសង្គ្រោះបានជំនះផលវិបាកនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian នៅជិតទីក្រុង Bishoftu ចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រពីរដ្ឋធានី Addis Ababa កាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១៩ (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបាននាំចេញមុននោះមួយថ្ងៃ FAA បានសន្យា នឹងចាត់វិធានការ​ “ភ្លាមមួយរំពេចនិងដាក់ចេញវិធានការសមស្រប” ប្រសិនបើរកឃើញនូវបញ្ហាអ្វីៗដែលពាក់ព័ន្ធនឹងសុវត្ថិភាពនៃការប្រើប្រាស់ប្រភេទយន្តហោះ Boeing 737 Max នេះ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន យន្ដហោះ Boeing 737 MAX មានលេខជើងហោះ​ហើរ ៣០២ របស់ Ethiopian Airlines បានធ្លាក់ក្រោយហោះឡើងបានបន្តិចចេញពីរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី ឆ្ពោះទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សនៅលើនោះទាំងអស់១៥៧នាក់។

ចំណែកឯ ប្រទេសជាច្រើនក្នុងនោះរួមមាន សិង្ហបុរី អូស្ត្រាលី ម៉ាឡេស៊ី ចិន អូម៉ង់ ឥណ្ឌូណេស៊ី អេត្យូពី ម៉ារ៉ុក ម៉ង់ហ្គាលី អ៊ែរឡង់ ហូឡង់ ន័រវេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអូទ្រីស សុទ្ធតែប្រកាសផ្អាករាល់ប្រតិបត្តិការយន្ដហោះត្រកូល Boeing 737 MAX ផងដែរ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម