Trending now

AI: កម្មវិធីជំនួយការដ៏មានឥទ្ធិពលសម្រាប់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

16:01 | 13/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - វៀតណាមកំពុងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។

កម្មវិធីប៊្លូហ្សុនជួយស្វែងរកហានិភ័យនៃការឆ្លង Covid-19 (ប្រភព៖ VGP News)

ជំងឺរាតត្បាតកូវីដ១៩ បាននិងកំពុងធ្វើឱ្យបណ្តាប្រទេសនានានៅជុំវិញពិភពលោកកាន់តែចាប់អារម្មណ៍នឹងបច្ចេកវិទ្យា AI ពីព្រោះវាជាឧបករណ៍សម្រាប់ប្រទេសនានាដើម្បីប្រមូលទិន្នន័យស្តីពីការតាមដានជំងឺការព្យាករណ៍ពីការផ្ទុះជំងឺ ក៏ដូចជាការប្រើប្រាស់មនុស្សយន្តដើម្បីកាត់បន្ថយការប៉ះពាល់រវាងមនុស្សម្នាក់ទៅម្នាក់ទៀតផង។

ភាពត្រឹមត្រូវ ៩០%

វៀតណាមដែលមានទិន្នន័យទាបអំពីករណីឆ្លងនិងករណីស្លាប់ពីជំងឺកូវីដ១៩ ជាងប្រទេសជាច្រើនទៀតក៏កំពុងស្ថិតក្នុងដំណើរការសាកល្បងប្រើប្រាស់កម្មវិធី AI ផងដែរ។ ឧទាហរណ៍ប្រទេសវៀតណាមកំពុងប្រើ chatbots ដើម្បីផ្តល់ព័ត៌មាននិងអនុវត្តបច្ចេកវិទ្យាសម្គាល់មុខការធ្វើផែនទីព្យាករណ៍និងកម្មវិធីផ្នែកទន់ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ក្រុមហ៊ុន FPT Corp., ដែលជាក្រុមហ៊ុនសាជីវកម្មសូហ្វវែរ( ផ្នែកទន់ - Software) និងទូរគមនាគមន៍ធំជាងគេបង្អស់នៅប្រទេសវៀតណាម បានណែនាំកម្មវិធីគេហទំព័រមួយដោយប្រើស្វ័យប្រវត្តិកម្មដើម្បីវាយតម្លៃហានិភ័យដោយសារជំងឺកូវីឌ១៩។ អ្នកប្រើប្រាស់គ្រាន់តែចូលមើលគេហទំព័រ Corona Check ហើយបញ្ចូលទិន្នន័យអំពីកន្លែងដែលពួកគេទើបនឹងចូលទស្សនានាពេលថ្មីៗ បន្ទាប់មកកម្មវិធីនឹងយោងតាមទីតាំងទិន្នន័យ ពេលវេលា និងករណីឆ្លងជំងឺនៅទូទាំងប្រទេស ដើម្បីគណនាសមាមាត្រហានិភ័យរបស់អ្នកប្រើប្រាស់ដែលធ្លាប់មានទំនាក់ទំនងប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ផងដែរ។ យោងតាមប្រធានក្រុមហ៊ុនសារជីវកម្ម FPT លោក Truong Gia Binh បានអោយដឹងថាការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា AI យ៉ាងព្រោងព្រាតបានផ្ញើសារថា “មិនត្រឹមតែអ្នកដែលចូលចិត្តបច្ចេកវិទ្យានៅក្នុងប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះទេប៉ុន្តែយុវជនវ័យក្មេងនិងទេពកោសល្យរបស់វៀតណាមក៏មានឱកាសផ្លាស់ប្តូរចំនេះដឹងនិងការស្រាវជ្រាវអំពី AI ផងដែរ» ។

កម្មវិធីប៊្លូហ្សុនជួយស្វែងរកហានិភ័យនៃការឆ្លង Covid-19 (ប្រភព៖ VGP News)

បច្ចេកវិទ្យាសក្តានុពល

ប្រទេសវៀតណាមបានចូលរួមជាមួយបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីព្យាករណ៍ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ បន្តទៀត។ ការរួមបញ្ចូលគ្នាហើយមានទិន្នន័យស្តង់ដារ អាចដើរតួជាប្រព័ន្ធប្រកាសអាសន្នមុនពេលមានហានិភ័យផងដែរ។ ក្រៅពីគំរូវាយតម្លៃលើការគំរាមកំហែងជំងឺ វៀតណាមក៏រួមបញ្ចូលផែនទី «Covid-19» ជាមួយព្រឹត្តិប័ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពតាមរយៈសូហ្វវែរស្វ័យប្រវត្តិ ដើម្បីលុបចោលនូវព័ត៌មានមិនពិត។ អាជ្ញាធរវៀតណាមក៏ចាត់ការយ៉ាងខ្លាំង ចំពោះពាក្យចចាមអារាមមិនពិតអំពីជំងឺរាតត្បាតនាពេលកន្លងមកផងដែរ។

បន្ថែមពី AI ជំងឺកូវីឌ១៩ក៏ជាមូលហេតុដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍លើបច្ចេកវិទ្យាដែលកំពុងលេចធ្លោមួយទៀតហៅថា «ការផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្ត្រផ្សាយពីចម្ងាយ» ។ ឧទាហរណ៍ ក្រុមហ៊ុន Doctor Anywhere ឥឡូវនេះមានក្រុមវេជ្ជបណ្ឌិតដែលពិនិត្យនិងផ្តល់ដំបូន្មានតាមវីដេអូអំពីរោគសញ្ញានៃជំងឺចំពោះអ្នកជំងឺវៀតណាម។ ទម្រង់ពិនិត្យសុខភាពពីចម្ងាយបែបនេះក៏បានលេចឡើងនៅក្នុងប្រទេសថៃ និងសិង្ហបុរីផងដែរ។ ប្រទេសវៀតណាមសង្ឃឹមថាការអនុវត្តបច្ចេកវិទ្យា ៤.០ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ នឹងជួយប្រទេសឱ្យរួចផុតពីការឆ្លងរាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវនេះយ៉ាងឆាប់ៗផងដែរ។ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា Chu Ngoc Anh បានមានប្រសាសន៍ថា“ AI គឺជាបច្ចេកវិទ្យាស្នូលនៅក្នុងបដិវត្តឧស្សាហកម្ម ៤.០ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបត្តិន៍នៃជំងឺកូវីដ១៩ផងដែរ”៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស