Trending now

វៀតណាមបានរៀបចំជើងហោះហើរជាង ៨០ ដើម្បីបញ្ជូនពលរដ្ឋចំនួន ២១.០០០ នាក់ត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

12:01 | 07/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២០ សន្និសីទសារព័ត៌មានទៀងទាត់របស់ក្រសួងការបរទេសវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ចូលរួមសន្និសីទសារព័ត៌មាននេះមានទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកនិងបរទេស។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang

នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីណែនាំរបស់នាយករដ្ឋមន្រ្តីវៀតណាមដោយមានកិច្ចខិតខំប្រឹងប្រែងបំផុតរបស់ស្ថាប័នសមត្ថកិច្ចក្នុងស្រុកនិងស្ថាប័នតំណាងការទូតនៅបរទេស ដោយផ្អែកលើសេចក្តីប្រាថ្នារបស់របស់ពលរដ្ឋ សមត្ថភាពដាក់នៅឱ្យដាច់ដោយឡែកក្នុងស្រុក រហូតមកដល់ពេលនេះវៀតណាមបានរៀបចំជើងហោះហើរជាងចំនួន ៨០ ដែលបញ្ជូនពលរដ្ឋវៀតណាមចំនួន ២១.០០០ នាក់ពីប្រទេសជាង ៥០ ហើយធានាឱ្យបាននូវសុវត្ថិភាពក៏ដូចជាការបង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19។

អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា “នាពេលខាងមុខនេះ ការបញ្ជូនពលរដ្ឋដែលជួបការលំបាក់ពិសេសត្រឡប់មកកាន់ប្រទេសវិញនឹងត្រូវបានរៀបចំឡើងដោយផ្អែកលើបំណងប្រាថ្នារបស់ពលរដ្ឋ ស្របតាមស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺរាតត្បាតក៏ដូចជាសមត្ថភាពនៃការដាក់ឱ្យនៅដាច់ដោយឡែកក្នុងស្រុក”។

វៀតណាមបានណែនាំឱ្យស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីដែលទទួលបន្ទុកអ៊ូសបេគីស្ថានបានទាក់ទងជាមួយពលករដើម្បីទទួលបានព័ត៌មាន។ ទន្ទឹមនឹងនោះដែរ បានលើកទឹកចិត្ត ទស្សនានិងប្រាស្រ័យទាក់ទងជាមួយក្រុមហ៊ុនពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ស្នើសុំវិធានការចាំបាច់ដើម្បីធានាបាននូវសុខភាពរបស់ពលករវៀតណាម។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីដែលទទួលបន្ទុកអ៊ូសបេគីស្ថាន កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីរៀបចំផែនការបញ្ជូនពលរដ្ឋវៀតណាមនៅអ៊ូសបេគីស្ថានត្រឡប់មកកាន់ប្រទេសវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្រួបបង្រួមអំណាចរបស់ប្រជាជនវៀតណាម
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី២២ ខែមីនា
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម