Trending now

អង្គការសុខភាពពិភពលោកបានកោតសរសើរចំពោះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ របស់ប្រទេសវៀតណាម

14:09 | 04/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣ ខែសីហា អ្នកតំណាងអង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរចំពោះការឆ្លើយតបរបស់វៀតណាមចំពោះជំងឺរាតត្បាតកូវីដ១៩ (COVID-19) និងបានអំពាវនាវឲ្យប្រទេសផ្សេងទៀតសិក្សាអំពីវិធានការណ៍ទាំងនេះថែមទៀតផងដែរ។

នាយកប្រតិបត្តិកម្មវិធីវេជ្ជសាស្រ្តបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Micheal Ryan

ថ្លែងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៣ ខែសីហា នាយកប្រតិបត្តិកម្មវិធីវេជ្ជសាស្រ្តបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Micheal Ryan បានវាយតម្លៃថាវៀតណាមបានបង្កើតប្រព័ន្ធវិធានការណ៍គ្រប់ជ្រុងជ្រោយមួយដើម្បីការពារនិងទប់ស្កាត់ជំងឺឆ្លង ហើយចំណុចនេះអាចជួយប្រទេសវៀតណាមគ្រប់គ្រងដោយជោគជ័យនូវការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បន្ទាប់ពីករណីថ្មីបានផ្ទុះឡើងនៅទីក្រុង Da Nang ។ លោក Ryan បានមានប្រសាសន៍ថារដ្ឋាភិបាលវៀតណាម បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺផ្តាកូវីដ១៩ ហើយប្រទេសវៀតណាមក៏បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺដ៏កាចសាហាវនេះផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ប្រធានក្រុមអ្នកបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកលោកស្រី Maria Van Kerkhove បានមានប្រសាសន៍ថា“ វៀតណាមកំពុងធ្វើសកម្មភាពយ៉ាងឆាប់រហ័សនិងគ្រប់ជ្រុងជ្រោយ ហើយវៀតណាមបានមានប្រព័ន្ធមួយជាស្រាប់ដើម្បីជួយគ្រប់គ្រងជំងឺឆ្លងឲ្យបានល្អផងដែរ» ។

យោងតាមលោកស្រី Maria Van Kerkhove ប្រទេស វៀតណាមមានបទពិសោធច្រើនក្នុងការដោះស្រាយជំងឺឆ្លងហើយខណៈដែលប្រទេសជាច្រើននៅជុំវិញពិភពលោកអាចនឹងប្រឈមមុខនឹងការផ្ទុះឡើងថ្មីនេះ វៀតណាមគឺជាឧទាហរណ៍មួយដែលប្រទេសជាច្រើនសិក្សាតាមក្នុងការរកឃើញតំបន់ដែលផ្ទុះឡើងជំងឺឆ្លងដើម្បីគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាតជាបន្ទាន់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
Dien Bien - គោលដៅយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល
ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump
ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា