Trending now

ទីក្រុងហូជីមិញ៖ ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ មានការរីកចម្រើនល្អ

16:42 | 06/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ការនាំចេញរបស់ទីក្រុងហូជីមិញបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សម្រេចបាន ៥,៨%។ ក្រុមទំនិញដែលមានការកំណើនល្អគឺ សមាសធាតុ ផលិតផលអេឡិចត្រូនិច កសិផលនិងបន្លែ។

ទីក្រុងហូជីមិញ៖ ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ មានការរីកចម្រើនល្អ

យោងតាមស្ថិតិ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ទំហំនាំចេញទំនិញរបស់សហគ្រាសទីក្រុងហូជីមីញនៅតាមច្រកព្រំដែនទូទាំងប្រទេសសម្រេចបាន ២០,៧ ពាន់លានដុល្លារ កើនឡើង ៥,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំហំនាំចេញដោយមិនរាប់បញ្ចូលប្រេងឆៅ សម្រេចបាន ១៩,៨ ពាន់លានដុល្លារ កើនឡើង ៧,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមទំនុញនាំចេញដែលមានកំណើនល្អគឺសមាសធាតុ ផលិតផលអេឡិចត្រូនិច កសិផលនិងបន្លែ។ ទំនិញនាំចេញមួយចំនួនផ្សេងទៀតក៏រក្សាការកើនឡើងនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតគឺវិស័យសម្លៀកបំពាក់។ វិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់មានចំនួនច្រើនជាង ១២% ស្បែកជើងមានចំនួនច្រើនជាង ១៤% នៃទំហំនាំចេញសរុបទៅកាន់សហភាពអឺរ៉ុបក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០។ ក្នុងអំឡុងពេលនៃជំងឺរាតត្បា បណ្ដាសហគ្រាសនៅតែកើនឡើងដោយសារការបញ្ជាទិញចាស់ ទោះបីជាការពិតដែលថា មានជាង ៤៥% នៃសហគ្រាសត្រូវបានប៉ះពាល់ដោយជំងឺរាតត្បាតនេះ។

ចិននៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់សហគ្រាសទីក្រុង ដែលមានទំហំនាំចេញសម្រេចបាន ៥ ពាន់លានដុល្លារ កើនឡើង ៤០,៧% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ និងស្មើនឹង ២៦,៧% នៃសមាមាត្រនាំចេញ។ ចំណាត់ថ្នាក់ទីពីរគឺសហរដ្ឋអាមេរិក ដែលមានទំហំនាំចេញសម្រេចបាន ៣,១ ពាន់លានដុល្លារ កើនឡើង ២,៨% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននិងស្មើនឹង ១៦,៧% នៃសមាមាត្រនាំចេញ។

ចំពោះទីផ្សារដែលវៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) តម្លៃនាំចេញទំនងជាថយចុះ។ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប (កិច្ចព្រមព្រៀង EVFTA) សម្រេចបាន ២,២ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងកាលពីឆ្នាំ ២០១៩ និងស្មើនឹង ១២% នៃទំហំនាំចេញសរុបរបស់ទីក្រុង។

ដើម្បីគាំទ្រដល់សហគ្រាសនាំចេញដើម្បីជំនះការលំបាកនិងសម្រេចគោលដៅកំណើន ចាប់ពីពេលនេះទៅចុងឆ្នាំ ២០២០ ទីក្រុងនឹងអនុវត្តដំណោះស្រាយគាំទ្រដល់សហគ្រាសនយាយរួមនឹងបណ្ដាសហគ្រាសនាំចេញនិយាយដោយឡែក។

ចំពោះការគាំទ្រសដល់ហគ្រាសដើម្បីជំរុញការនាំចេញ ទីក្រុងនឹងសម្របសម្រួលជាមួយស្ថានទូតវៀតណាម ទីប្រឹក្សាពាណិជ្ជកម្មវៀតនាមប្រចាំនៅប្រទេសសាមីនិងទីភ្នាក់ងារតំណាងនៃបណ្ដាប្រទេសនៅវៀតណាម ដើម្បីចាប់យកព័ត៌មានស្តីពីស្ថានភាពតំរូវការអំពីទំនិញ បទប្បញ្ញត្តិស្តីពីស្តង់ដារគុណភាពសម្រាប់ផលិតផល ... នៃទីផ្សារបរទេសដើម្បីគាំទ្រព័ត៌មានឱ្យបានទាន់ពេលវេលានិងជួយសហគ្រាសរៀបចំយុទ្ធសាស្ត្រនាំចេញសមស្រប ជាពិសេសនៅក្រោយជំងឺរាតត្បាត។

លើសពីនេះទៅទៀត ទីក្រុងបានអនុវត្តវគ្គបណ្តុះបណ្តាលដើម្បីគាំទ្រដល់សហគ្រាសដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង កែលម្អការរចនាវេចខ្ចប់ឱ្យសមស្របទៅនឹងវប្បធម៌និងទំលាប់ប្រើប្រាស់នៃទីផ្សារនាំចេញ។ ការកសាងនិងអភិវឌ្ឍសញ្ញាពាណិជ្ជកម្ម រួមចំណែកជួយដល់សហគ្រាសដើម្បីបង្កើនតម្លៃផលិតផលនិងសម្រេចបាននូវប្រសិទ្ធភាពខ្ពស់នៅពេលចូលរួមសកម្មភាពជំរុញការនាំចេញ។

ពីខាងសហគ្រាសក៏ត្រូវឆ្លៀតយកឱកាសពី FTA ដើម្បីអភិវឌ្ឍទីផ្សារនាំចេញនិងដករបាំងដើម្បីជ្រៀតចូលទីផ្សារថ្មី ធ្វើពិពិធកម្ម កំណត់ការពឹងផ្អែកលើទីផ្សារមួយចំនួន។ ទន្ទឹមនឹងនេះ គ្រប់គ្រងការនាំចូលប្រកបដោយប្រសិទ្ធភាព បង្ការនិងលើកកម្ពស់នូវសមត្ថភាពឱសថពាណិជ្ជកម្មយ៉ាងសកម្ម ព្រមានជាមុននិងការដោះស្រាយជម្លោះពាណិជ្ជកម្ម ការវិនិយោគអន្តរជាតិនិងការការពារសមហេតុផលនៃវិស័យផលិតកម្មក្នុងស្រុក៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី