Trending now

ផ្ទុះគ្រាប់បែកនៅស្រីលង្កា៖ មនុស្ស៧នាក់ត្រូវចាប់ខ្លួន ខណៈចំនួនអ្នកស្លាប់កើនដល់២០៧នាក់

21:00 | 21/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - យោងតានព័ត៌មានចុងក្រោយបំផុតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់និងរបួសនៅក្នុងការផ្ទុះចំនួន ៨ លើកនៅក្នុងប្រទេសស្រីលង្កា បានបណ្តាលឱ្យមនុស្ស ២០១៧ នាក់ត្រូវស្លាប់និង ៤៥០ នាក់រងរបួស។ កងកម្លាំង សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យ ៧ នាក់ផងដែរ។

កងកម្លាំងសន្តិសុខស្រីលង្កាបានដាក់ពង្រាយនៅខាងក្រៅវិហារ St. Anthony នៅទីក្រុង Colombo បន្ទាប់ពីការផ្ទុះគ្រាប់បែកជាច្រើនលើក នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ (រូបថត: THX / TTXVN)

ការវាយប្រហារ បំផ្ទុះគ្រាប់បែកបានកើតឡើងនៅថ្ងៃអាទិត្យ ទី២១ខែមេសានេះ ចំពេលដែលមនុស្សម្នាជាច្រើននាំគ្នាចូលរួមពិធីបុណ្យ គ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែង ផ្សេងទៀត ដូចជា Shangri-La, Cinnamon Grand និង Kingsbury ក្នុងទីក្រុង Colombo។ ប៉ុន្តែក្រោយក្នុងថ្ងៃ ដដែលក៏មានសេចក្ដីរាយការណ៍មានករណីផ្ទុះទី៧ និង៨កើតឡើងផងដែរនៅក្បែររដ្ឋធានីនៃប្រទេសស្រីលង្កា។

រដ្ឋាភិបាលស្រីលង្កាបានចេញបំរាមគោចរទូទាំងប្រទេសចាប់ពីម៉ោង ១៨ ដល់ ម៉ោង ៦ ព្រឹក ដែលមានសុពលភាពភ្លាមៗនិងអូសបន្លាយ ដរាបណាមានសេចក្តីជូនដំណឹងបន្ត។ បច្ចុប្បន្ន មិនទាន់មានអង្គការឬបុគ្គលណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ។

កងយោធាស្រីលង្កាការពារវិហារ St. Anthony នៅក្នុងទីក្រុង Colombo បន្ទាប់ពីការផ្ទុះគ្រាប់បែក នៅថ្ងៃទី ២១ ខែមេសា។ (រូបថត: Reuters)

ក្នុងពិធីបុណ្យគ្រឹស្ដសាសនា Easter Sunday ដែលបានប្រារព្ធធ្វើឡើងនៅបុរីវ៉ាទីកង់ សម្តេចប៉ាប Francis បានថ្កោលទោសលើការវាយប្រហារនៅស្រីលង្កាថា ជា"អំពើហឹង្សាឃោរឃៅ" និងបានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ សហគម ន៍គ្រីស្ទាន។

នៅទីក្រុងយេរូសាឡឹម សមាគមគ្រីស្ទសាសនាបានសម្តែងនូវការសោកស្តាយ និងបាន “អធិស្ឋានសម្រាប់ព្រលឹងនៃអ្នកដែលត្រូវស្លាប់និងបួងសួងសុំឲ្យអ្នករងរបួសនឹងបានសះស្បើយបានយ៉ាងឆាប់រហ័ស”។

ទិដ្ឋភាពនៅកន្លែងកើតហេតុ (រូបថតៈ RT)

ប្រធានាធិបតីបារាំងលោក​ Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស “អំពើឃោរឃៅ និងការស្អប់ខ្ពើមខាងសាសនា” បន្ទាប់ពីការវាយប្រហារពោលខាងលើនិងបានសម្តែងនូវសាមគ្គីភាពជាមួយប្រជាជនស្រីលង្កា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសម្តែងការសោកស្តាយចំពោះជនរងគ្រោះនៅក្នុងការវាយប្រហារភេរវកម្មនៅក្នុងប្រទេសស្រីលង្កា ហើយបានឲ្យដឹងថា ប្រទេសអូស្ត្រាលីត្រៀមខ្លួនផ្តល់ជំនួយទាំងអស់ដែលប្រទេសស្រីលង្កាត្រូវការនៅក្នុងគ្រាដ៏លំបាកនេះ។

រូបថតៈ AP

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយសម្តែងនូវការសោកស្តាយយ៉ាងស្មោះស្ម័គ្រ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅប្រទេសស្រីលង្កា និងបានអះអាងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជួយប្រទេសស្រីលង្កាជំនះពុះពារលើផលវិបាក។

នៅឯប្រទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស លោក Javad Zarif បានសង្កត់ធ្ងន់ថា: "លិទ្ធិភេរវកម្មគឺជាការគំរាមកំហែងជាសកល មិនថាសំដៅទៅលើសាសនាណាទេ ពោលគឺ ពិភពលោកត្រូវថ្កោលទោសនិងប្រឈមមុខផងដែរ”។

រូបថតៈ FN

នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri បានថ្កោលទោស "អំពើភេរវកម្មដែលងងឹត" ហើយបានសម្តែងសេចក្តីសង្ឃឹមថា អ្នករងរបួសនឹងសះស្បើយក្នុងពេលឆាប់ៗនេះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជាចំនួន ១៧៧ នាក់ មាន «គ្រួសារទីពីរ» នៅ Ho Chi Minh
ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី
ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
វៀតណាមអះអាងពីតួនាទីមិនអាចខ្វះបានរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត