Trending now

វៀតណាមអាចទទួលភ្ញៀវទេសចរបរទេសពី៦ដល់៨លាននាក់ប្រសិនបើកព្រំដែនឡើងវិញចាប់ពីត្រីមាសទី៣ឆ្នាំ២០២០

13:53 | 11/06/2020

“ពេលវេលាមាសដើម្បីជំរុញទេសចរណ៍ក្រោយជំងឺ Covid-19” ជា ប្រធានបទនៃកិច្ចសន្ទនាតាមអនឡាញនាថ្ងៃទី១០មិថុនានៅទីក្រុង ហាណូយដែលបានរៀបចំឡើងដោយកាសែត Tien Phong សហការជា មួយអគ្គនាយកដ្ឋានទេសចរណ៍។

ភ្ញៀវទេសចរចែវទូក kayak នៅតំបន់រមណិយដ្ឋាន Trang An (ខេត្ត Ninh Binh) (រូបថត៖ vnanet)

នៅកិច្ចសន្ទនានេះ តំណាងអគ្គនាយកដ្ឋានទេសចរណ៍បានជម្រាបថា នាបច្ចុប្បន្ន កម្មវិធី “ជនវៀត ណាមធ្វើដំណើរទេសចរណ៍នៅវៀតណាម” កំពុងត្រូវបានដាក់ឲ្យដំណើរការ ក្នុងគោលដៅជំរុញការស្ដារឡើងវិញនៃ វិស័យទេសចរណ៍។ តាមការព្យាករណ៍ ប្រសិនបើវៀតណាមបន្តគ្រប់គ្រង ជំងឺឆ្លងបានយ៉ាងល្អដូចនាបច្ចុប្បន្ន បរិមាណភ្ញៀវទេសចរក្នុងស្រុកអាច សម្រេចបានចំនួនពី៦០ដល់៦៥លាននាក់។ ចំពោះភ្ញៀវទេសចរបរទេសវិញ ប្រសិនបើចាប់ផ្ដើមទទួលភ្ញៀវទេសចរពីបរទេសចាប់ពីត្រីមាសទី៣ឆ្នាំ២០២០នោះ គឺបរិមាណភ្ញៀវអាចសម្រេចបានចំនួនពី៦ដល់៨លាននាក់។

បណ្ដាសហគ្រាសទេសចរណ៍បានវាយតម្លៃថា នេះកំពុងជាពេលវេលា មាសដើម្បីអភិវឌ្ឍទីផ្សារទេសចរណ៍ក្នុងស្រុក។ ហេតុដូច្នេះ ពួកគេនឹងបន្ត រក្សានិងអភិវឌ្ឍទីផ្សារក្នុងស្រុកប្រកបដោយចីរភាព សូម្បីតែនៅពេលដែល ទីផ្សារអន្តរជាតិវិលត្រឡប់មកប្រក្រតីភាពឡើងវិញ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ