Trending now

នាំពលរដ្ឋវៀតណាមជាង ៣០០ នាក់ពីប្រទេសជប៉ុនត្រឡប់មកកាន់ប្រទេសវិញ

18:40 | 25/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - ពលរដ្ឋវៀតណាមចំនួន ៣៤៣ នាក់នឹងជិះយន្ដហោះពិសេសមួយដែលមានលេខ VN311 នៃក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines ពីអាកាសយានដ្ឋានណារីតាទៅកាន់ទីក្រុងហាណូយ។

ដោយមានការយល់ព្រមពីរដ្ឋាភិបាលវៀតណាម ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុនមានផែនការជើងហោះហើរដឹកពលរដ្ឋវៀតណាមដែលជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 ពីជប៉ុនត្រលប់មកកាន់ប្រទេសវិញកាលពីថ្ងៃទី ២៥ ខែឧសភា។

ពលរដ្ឋជាង ៣០០ នាក់នឹងត្រូវបានវិលត្រឡប់មកកាន់ប្រទេសវិញតាមជើងហោះហើរពិសេស។

តាមនោះ ពលរដ្ឋវៀតណាមចំនួន ៣៤៣ នាក់នឹងទទួលបានជើងហោះហើរពិសេសមួយដែលមានលេខ VN311 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines ពីអាកាសយានដ្ឋានណារីតាទៅកាន់ទីក្រុងហាណូយ ដោយត្រូវចុះចតនៅម៉ោង ១០ ព្រឹកថ្ងៃទី ២៥ ខែឧសភា។

ជើងហោះហើរនេះមានស្ត្រីមានផ្ទៃពោះចំនួន ១៤១ នាក់ មនុស្សដែលមានជំងឺធ្ងន់ធ្ងរចំនួន ៣៦ នាក់ កុមារចំនួន ៨៤ នាក់ មនុស្សចាស់និងករណីមនុស្សធម៌ចំនួន ១៩ នាក់ ក្រៅពីនោះ មានករណីដែលជួបការលំបាក ជាពិសេសផ្នែកសេដ្ឋកិច្ច និស្សិតបរទេស ពលករផុតកំណត់កិច្ចសន្យា។ល។

តំណាងស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានមានប្រសាសន៍ថា ជើងហោះហើរនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ស្មារតី “សាមគ្គីភាព” របស់ប្រជាជនវៀតណាម ទោះបីពួកគេរស់នៅគ្រប់ទីកន្លែងក្នុងពិភពលោកក៏ដោយ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ