Trending now

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រដំណោះស្រាយនយោបាយចំពោះស្ថានភាពនៅស៊ីរី

14:43 | 19/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស. ប) កាលពីថ្ងៃទី ១៨ ខែឧសភាបានបើកកិច្ចប្រជុំតាមអនឡាញជាប្រចាំខែស្តីពីស្ថានភាពនយោបាយនៅស៊ីរី។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានគាំទ្រដំណោះស្រាយនយោបាយចំពោះស្ថានភាពនៅស៊ីរីដោយអំពាវនាវឱ្យភាគីនានាបន្តរក្សាស្ថិរភាព សន្តិសុខ បន្តរក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដើម្បីត្រៀមខ្លួនជាស្រេច វិលត្រឡប់ មករកតុចរចាវិញ ក្នុងក្របខ័ណ្ឌនៃ គណៈកម្មការធម្មនុញ្ញ នៅពេលដែលស្ថានភាពជំងឺ Covid-19 ត្រូវបានគ្រប់គ្របបានយ៉ាងល្អផងដែរ។

ខណៈពេលដែលប្រទេសមួយចំនួនទៀតបានសំដែងការព្រួយបារម្ភថាវិធានការដាក់ទណ្ឌកម្មឯកតោភាគីមួយចំនួនអាចកាត់បន្ថយសមត្ថភាពទប់ស្កាត់នឹងជំងឺ Covid-19 របស់ប្រទេសស៊ីរី ហើយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនិង អង់គ្លេសបានទទូចថារាល់ការដាក់ទណ្ឌកម្មតែងតែលើកលែងបញ្ហាមនុស្សធម៌ ដើម្បីមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាជនផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្ឃឹមថាស្ថានភាពក្នុងដំណាក់កាលនាបច្ចុប្បន្ននឹងបង្កើនសន្ទុះសម្រាប់ដំណើរការនយោបាយនិងការប្រយុទ្ធប្រឆាំងនឹង COVID-19 នៅស៊ីរី ហើយលោកក៏អំពាវនាវភាគីនានាគាំទ្រចំពោះការអំពាវនាវឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានបន្ថែមទៀតថាចាំបាច់ត្រូវតែគាំទ្រ់ដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី ក៏ដូចជាក្នុងការជួយឧបត្ថម្ភដល់ប្រជាជនស៊ីរីក្នុងរយៈពេលដ៏លំបាកនាពេលបច្ចុប្បន្ននេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ