Trending now

ប្រទេសវៀតណាមកាន់តំណែងជាប្រធានក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ

09:59 | 31/03/2024

លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នឹងទទួលតំណែងជាប្រធានក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ ក្នុងខែមេសា។ ពិធីប្រគល់តំណែងនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៨ ខែមីនា ក្នុងកិច្ចប្រជុំប្រចាំរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ។

បោះពុម្ពឡើងវិញនូវសៀវភៅកុមារចំនួន ៤ ក្បាលស្តីពីកោះ និងសមុទ្ររបស់វៀតណាម បោះពុម្ពឡើងវិញនូវសៀវភៅកុមារចំនួន ៤ ក្បាលស្តីពីកោះ និងសមុទ្ររបស់វៀតណាម
Quang An (Ha Noi) ក្នុងចំណោមផ្លូវទាំង ៣០ ដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក ២០២៤ Quang An (Ha Noi) ក្នុងចំណោមផ្លូវទាំង ៣០ ដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក ២០២៤
លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ក្នុងនាមជាប្រធានក្រុមតំបន់ដែលមានប្រទេសសមាជិកចំនួន ៥៣ ដោយមានភាពសម្បូរបែបបំផុតនៅអង្គការសហប្រជាជាតិ វៀតណាមនឹងទទួលខុសត្រូវជាចម្បងក្នុងការផ្ដល់ព័ត៌មាន និងការសម្របសម្រួលបេក្ខភាពរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកសម្រាប់មុខតំណែងនៅទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ព្រមទាំងដឹកនាំការដោះស្រាយ និងការសម្របសម្រួលនៃបញ្ហាដែលកើតឡើង ឬការខ្វែងគំនិតគ្នារវាងប្រទេសក្នុងក្រុម។ ប្រធានក៏នឹងតំណាងនិងបង្ហាញពីជំហររួមរបស់ក្រុមនេះនៅក្នុងកិច្ចប្រជុំមួយចំនួនរបស់អង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងកិច្ចប្រជុំប្រចាំរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ លោក Dang Hoang Giang បានអះអាងថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាជិក និងខិតខំបំពេញល្អការងាររបស់ប្រធានក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិក្នុងខែមេសា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ