Trending now

CNN បានចុះផ្សាយអំពីជីវភាពរស់នៅវៀតណាមបានចាប់ផ្តើមឡើងវិញនូវប្រក្រតីភាពជាប្រចាំថ្ងៃក្រោយពីបញ្ចប់ការរក្សាគម្លាតសង្គម

18:12 | 16/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៥ ខែឧសភា ក្នុងកម្មនាទីទេសចរណ៍របស់ទីភ្នាក់ងារសារព័ត៌មាន CNN (អាមេរិក) បានចុះផ្សាយអត្ថបទរបស់អ្នកនិពន្ធ Katie Lockhart ដែលជាអ្នកទេសចរម្នាក់មកលេងកម្សាន្តនៅប្រទេសវៀតណាមកាលពីខែមករាកន្លងមក បានពិពណ៌នាអំពីជីវភាពរស់នៅនៅវៀតណាមក្រោយរយៈពេលនៃការរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាតកូវីដ១៩។

ជីវភាពរស់នៅវៀតណាមបានចាប់ផ្តើមឡើងវិញនូវប្រក្រតីភាពជាប្រចាំថ្ងៃក្រោយពីបញ្ចប់ការរក្សាគម្លាតសង្គម

នាថ្ងៃទី ១៥ ខែឧសភា ក្នុងកម្មនាទីទេសចរណ៍របស់ទីភ្នាក់ងារសារព័ត៌មាន CNN (អាមេរិក) បានចុះផ្សាយអត្ថបទរបស់អ្នកនិពន្ធ Katie Lockhart ដែលជាអ្នកទេសចរម្នាក់មកលេងកម្សាន្តនៅប្រទេសវៀតណាមកាលពីខែមករាកន្លងមក បានពិពណ៌នាអំពីជីវភាពរស់នៅវៀតណាម ក្រោយរយៈពេលនៃការរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាត COVID-19 ក៏ដូចជាវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រកបដោយប្រសិទ្ធិភាពរបស់រដ្ឋាភិបាលវៀតណាមផងដែរ។

យោងតាមអត្ថបទនេះក្រោយរយៈពេលមួយសប្តាហ៍នៃការមិនកត់ត្រាករណីឆ្លងជំងឺឆ្លងបន្ថែមទៀត រដ្ឋាភិបាលវៀតណាមបានដកចេញនូវវិធានការរក្សាគម្លាតសង្គម ដើម្បីអនុញ្ញាតឱ្យបើកហាងនានាឡើងវិញចាប់ពីថ្ងៃទី ២៣ ខែមេសា។ ជីវភាពរស់នៅបានចាប់ផ្តើមឡើងវិញនូវប្រក្រតីភាពជាប្រចាំថ្ងៃនិងមានវិថីជាច្រើនក៏មានភាពអ៊ូរអរឡើងវិញដែរ ហើយនេះគឺជាសញ្ញាល្អដែលប្រទេស វៀតណាមត្រៀមខ្លួនបើកប្រទេសឡើងវិញតាមផែនដូចបានគ្រោងទុក។

អ្នកនិពន្ធ Katie Lockhart ក៏បន្ថែមទៀតថា រដ្ឋាភិបាលវៀតណាមបានអនុវត្តគំរូប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរួមមានវិធានការដាក់នៅដាច់ដោយឡែកក្នុងសហគមន៍ប្រជាជនដែលមានហានិភ័យនៃការឆ្លងជំងឺ ដើម្បីតាមដានករណីនៃការប៉ះពាល់ជាមួយករណីឆ្លងជំងឺ ព្រមទាំងដាក់នៅដាច់ដោយឡែកករណីចូលមកវៀតណាមទាំងអស់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: netnews.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ