Trending now

ទីក្រុងហូជីមិញបំផុសចលនា“ដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជានិច្ច”

19:23 | 17/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចលនា“ ដាំដើមឈើ” ត្រូវបានលោកប្រធានហូជីមិញបំផុសចាប់តាំងពីឆ្នាំ ១៩៥៩ ហើយចាប់តាំងពីពេលនោះមក ចលនានេះបានក្លាយទៅជាវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម។

ធ្នាក់ដឹកនាំទីក្រុងហូជីមិញកំពុងចួលរួមការដាំដើមឈើ

ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ទីក្រុងហូជីមិញបានប្រារព្វឡើងពិធីបំផុសចលនា “ដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជានិច្ច” ដោយមានការចូលរួមរបស់លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានអំពាវនាវឲ្យកម្មាភិបាល បុគ្គលិក យុទ្ធជន និងប្រជាជន គ្រប់រូបគួរតែដាំដើមឈើមួយដើម ដើម្បីគាំទ្រយ៉ាងសកម្មនឹង ពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ស្ដីពីការការពារបរិស្ថាន និងបង្កើនបរិស្ថានបរិសុទ្ធក្នុងទីក្រុងនិងតំបន់ជំវិញផងដែរ។



លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan កំពុងទស្សនាតំបន់បំផុសចលនាដាំដើមឈើ

ចលនានេះត្រូវបានលោកប្រធានហូជីមិញបំផុសឡើងកាលពីឆ្នាំ១៩៥៩ ហើយចាប់ពីពេលនោះមក បានក្លាយទៅជាវប្បធម៌ប្រពៃណីមួយសម្រាប់ប្រជាជាតិវៀតណាម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជននិង អាជ្ញាធរទីក្រុងហូជីមិញបានចូលរួមយ៉ាងសកម្មក្នុងការបំផុសចលនាដាំដើមឈើ និងថែរក្សាព្រៃឈើ ដើម្បីរួមចំណែកដល់ការពារបរិស្ថាននិងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព។ គួរជម្រាបថាឆ្នាំ២០២០ ទីក្រុងហូជីមិញក៏នឹងដាក់ចេញគោលដៅដាំដើមឈើ ចំនួន១ លានដើមបន្ថែមទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ