Trending now

VUFO ពិភាក្សាជាមួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាមស្តីពីការរៀបចំសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

06:05 | 09/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ ប្រធានសមាគមមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានអញ្ជើញជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink ។

ទិដ្ឋភាពនៃជំនួបនេះ

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីផែនការសហប្រតិបត្តិការរវាងស្ថាទូតអាមេរិកប្រចាំនៅវៀតណាម និង VUFO ក្នុងការរៀបចំសកម្មភាពឆ្ពោះទៅខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងវៀតណាម - អាមេរិក (ថ្ងៃទី ១២ កក្កដា ឆ្នាំ ១៩៩៥ / ថ្ងៃទី១២ កក្កដា ឆ្នាំ២០២០)។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងវៀតណាមនិងអាមេរិក ក៏ដូចជាសម្រាប់ទំនាក់ទំនងប្រជាជនវៀតណាម - អាមេរិកផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Daniel J. Kritenbrink បានអបអរសាទរចំពោះភាពជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (COVID-19) ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងសហរដ្ឋអាមេរិកក៏ដូចជារវាងអង្គការនិងប្រជាជននៃប្រទេសទាំងពីរក្នុងការការពារនិងប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ព្រមទាំតងបានអះអាងថានឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីរៀបចំខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដោយរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងបង្កើនចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh