Trending now

ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៤

18:52 | 06/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ២៥៦៤ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសាកសួរសុខទុក និងជូនពរមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម និងអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការ។

ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៤ (រូបថត៖ vnanet)

ក្នុងឱកាសពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ២៥៦៤ ដែលត្រូវនឹងឆ្នាំ២០២០ នោះ នាព្រឹកថ្ងៃទី ៦ ខែឧសភា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសាកសួរសុខទុក និងជូនពរមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម និងអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ដូនជី ឧបាសក ឧបាសិការ។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានអះអាងថា ពិធីបុណ្យវិសាខបូជាមិនត្រឹមតែជាព្រឹត្តិការណ៍សាសនាដ៏សំខាន់ក្នុងជីវភាពរស់នៅខាងស្មារតី និងវិញ្ញាណរបស់ពុទ្ធបរិស័ទនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យវប្បធម៌សាសនាពិភពលោក ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់ចាប់ពីឆ្នាំ ១៩៩៩ សំដៅរួមចំណែកជាវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងស្ថាបនាសន្តិភាប និងសភមង្គលជូនមនុស្សជាតិ។

សព្វថ្ងៃនេះជាមួយបាវចនា“ ព្រះធម៌ - ប្រជាជន - សង្គមនិយម” ពុទ្ធសាសនាវៀតណាមបន្តចូលរួមវិភាគទានយ៉ាងធំធេងក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ តែងតែលើកកម្ពស់ស្មារតីសាមគ្គីភាពនិងមិត្តភាពជាមួយទិសដៅប្រកាន់ខ្ជាប់រួមជាមួយប្រជាជននិងអាជ្ញាធរមូលដ្ឋានអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការពារមាតុភូមិក៏ដូចជាចូលរួមយ៉ាងសកម្មនិងរៀបចំសកម្មភាពសប្បុរសធម៌សង្គមជាច្រើនផងដែរ។

រីឯ ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលនៃសមាគមន៍ពុទ្ធសាសនាវៀតណាមមានពុទ្ធដីការថា សមាគមន៍ពុទ្ធសាសនាវៀតណាម បានបន្តណែនាំដល់អ្នកមុខអ្នកការ ពុទ្ធបរិស័ទអនុវត្តន៍រាល់សារចររបស់បក្ស និងរដ្ឋ ស្ដីពីការប្រយុទ្ធប្រឆាំងរាតត្បាតកូវីដ១៩ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ធានាសន្តិសុខសង្គមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu