Trending now

វៀតណាមបានអះអាងនូវគោលជំហរជាប់លាប់ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះបញ្ហាប៉ាឡេស្ទីន - អ៊ីស្រាអែល

05:16 | 25/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ២៣ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមអនឡាញដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនក្នុងរយៈពេលថ្មីៗនេះផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានអះអាងជាថ្មីនូវជំហរជាប់លាប់របស់ខ្លួនក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរស្ថិតស្ថេរជាមួយគ្នាដោយសន្តិវីធីចំពោះបញ្ហាប៉ាឡេស្ទីន - អ៊ីស្រាអែល។

សម័យប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អ្នកសម្របសម្រួលពិសេសអំពីដំណើរការសន្តិភាពមជ្ឈឹមបូព៌ាលោក Nickolay Mladenov បានឱ្យដឹងថា ស្ថានភាពនៃជំងឺរាតត្បាត COVID-19 កំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើប្រជាជនប៉ាឡេស្ទីន ទាំងផ្នែកសុខភាព សេដ្ឋកិច្ច សង្គម ហើយគំរាមកំហែងដល់ការធានានូវប្រតិបត្តិការរបស់អាជ្ញាធរប៉ាឡេស្ទីន ក៏ដូចជាការផ្តល់នូវសេវាកម្មសង្គមអប្បបរមានាពេលខាងមុខហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងស្ថានភាពលំបាកបច្ចុប្បន្ន។

លោក Mladenov ក៏បានឱ្យដឹងថា កាលពីខែមុននេះ នៅតែមានការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសទាំងសងខាង ដែលក្នុងនេះ ភាគច្រើនជាជនជាតិប៉ាឡេស្ទីន។ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលចម្រុះ ដែលទើបបង្កើតថ្មីរបស់អ៊ីស្រាអែលនឹងប៉ះពាល់ដល់គន្លងនៃដំណើរការសន្តិភាពមជ្ឈឹមបូព៌ាក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។ អ្នកសម្របសម្រួលរូបនេះបានបញ្ជាក់ថា ប្រសិនបើអ៊ីស្រាអែលអនុវត្តផែនការដើម្បីបញ្ចូលទឹកដីមួយចំនួននិងពន្លឿនការពង្រីកការតាំងទីលំនៅ រួមជាមួយផលវិបាកធ្ងន់ធ្ងរនៃជំងឺរាតត្បាត COVID-19 វានឹងធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ ហើយបំផ្លាញសេចក្តីសង្ឃឹមទាំងអស់ដើម្បីសម្រេចបានសន្តិភាព។

លោក Mladenov បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកគាំទ្រប្រជាជនប៉ាឡេស្ទីន (UNRWA) ដែលបានជួយដល់ប៉ាឡេស្ទីនក្នុងរយៈពេលកន្លងមក ដែលក្នុងនោះរូមមានផែនការឆ្លើយតបសំដៅកៀគរថវិកាយ៉ាងហោចណាស់ ៣៤ លានដុល្លារដើម្បីផ្តល់សេវាកម្មសុខភាពនៅតំបន់ West Bank រួមទាំងតំបន់ហ្សេរុយសាឡឹមខាងកើតនិងតំបន់ហ្គាហ្សាស្ទ្រីប។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសភាគច្រើនបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកល COVID-19 សម្រាប់ប្រជាជនប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់ទៅលើអាទិភាពកំពូលរបស់សហគមន៍អន្តរជាតិនិងភាគីពាក់ព័ន្ធនាពេលបច្ចុប្បន្ននេះ គឺជាកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ជៀសវាងសកម្មភាពឯកតោភាគីនិងអំពើហិង្សា។ ប្រទេសទាំងអស់បានអះអាងថា ត្រូវបន្តការចរចារវាងភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើរូបមន្តដែលរដ្ឋ អ៊ីស្រាអែលនិងប៉ាឡេស្ទីនស្ថិតស្ថេរជាមួយគ្នាដោយសន្តិវីធីស្របតាមសេចក្តីសម្រេចចិត្តទាក់ទងរបស់អង្គការសហប្រជាជាតិ។ ប្រទេសជាច្រើនក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អង្គការសហប្រជាជាតិក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាការកាត់បន្ថយភាពតានតឹង ជំរុញកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកទស្សនៈរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខ ព្រមជាមូយគ្នានេះសម្តែងការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ស្វាគមន៍ចំពោះការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ ដើម្បីឆ្លើយតប់ប្រកបដោយប្រសិទ្ធភាពនឹងជំងឺរាតត្បាត COVID-19។ ទន្ទឹមនឹងនេះដែរ លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននិងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតក៏បានសម្តែងការព្រួយបារម្ភអំពីផែនការសកម្មភាពឯកតោភាគី ដែលក្នុងនោះ រួមមានផែនការបញ្ចូលទឹកដីរបស់ប៉ាឡេស្ទីនផងដែរ។ លោកបានអះអាងនូវគោលជំហរជាប់លាប់របស់វៀតណាមក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ គ្រប់ជ្រុងជ្រោយនិងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើគោលការណ៍និងបទដ្ឋានដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: TTXVN)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក