Trending now

យថាទស្សន៍ដ៏ភ្លឺស្វាងសម្រាប់ការតាក់តែងសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង Brexit ដែលត្រូវបាន EU អនុម័ត

19:57 | 25/11/2018

មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា យថាទស្សន៍ក្នុងសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលសហភាព អឺរ៉ុប (EU) នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងព្រុចសែល បានក្លាយទៅជា "ភ្លឺស្វាង" ថែមទៀត ខណៈដែលដំណើរការចរចា Brexit បានឈានចូលដំណាក់កាលដ៏សំខាន់។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (ស្តាំ) ជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកនៅថ្ងៃទី ២៤ខែវិច្ឆិកា។ (THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងនោះ មានគ្រោះអាសន្នមួយ ដែលគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះគឺត្រូវបានលុបចោល បន្ទាប់ពីប្រទេសអង់គ្លេសនិងប្រទេសអេស្ប៉ាញនាថ្ងៃទី ២៤ ខែវិច្ឆិកា ទទួលបានកិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុបស្ដីពីទឹកដី Gibraltar។ បន្ទាប់មក ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ក៏បានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យអនុម័តលើសេចក្ដីព្រាងនេះផងដែរ។

ក្នុងលិខិតមួយដែលផ្ញើទៅកាន់សមាជិកនៃក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ដែលជាអធិតបតីកិច្ចប្រជុំនេះ បានឲ្យដឹងថា លោកនឹងផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិក EU ឲ្យអនុម័តលើកិច្ចព្រមព្រៀង Brexit នេះផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤