Trending now

អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានអះអាងវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ប្រកបដោយជោគជ័យ

15:45 | 14/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោក Asano Katsuhito អតីតអនុប្រធានខុទ្ទកាល័យជប៉ុននិងជាអតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានអះអាងថាវៀតណាមបានរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាពេលនេះគឺសមបំផុតនិងមានអត្ថន័យដ៏សំខាន់។

Ảលោក Asano Katsuhito អតីតអនុប្រធានខុទ្ទកាល័យជប៉ុននិងជាអតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន

លោក Asano Katsuhito បានសង្កត់ធ្ងន់ថាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (Covid-19) រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវវិធានការប្រឆាំងនឹងជំងឺឆ្លងនេះយ៉ាងលឿនបំផុតនិងមានប្រសិទ្ធភាពបំផុត។ រហូតមកដល់ពេលនេះចំនួនករណីនៃជំងឺនេះនៅប្រទេសវៀតណាមមានជាង ២០០ នាក់តែប៉ុណ្ណោះហើយពុំមានអ្នកស្លាប់បានកើតឡើងឡើយ។ នេះគឺជាសមិទ្ធិផលលេចធ្លោមួយនៅក្នុងបរិបទនៃការផ្ទុះជំងឺនិងពិបាកគ្រប់គ្រងសព្វថ្ងៃនេះ។

លើសពីនេះទៀត វាយតម្លៃពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងអាស៊ានបូក ៣ (ជប៉ុន កូរ៉េខាងត្បូង និងចិន) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរោគរាតត្បាតកូវីដ១៩ លោក Asano Katsuhito មានប្រសាសន៍ថាក្នុងស្ថានភាពរាតត្បាតជម្ងឺឆ្លងនាពេលបច្ចុប្បន្ននេះ ការកសាងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការតភ្ជាប់ទ្វេភាគីនិងពហុភាគីក្នុងការការពារជំងឺគឺចាំបាច់បំផុតនិងទាន់ពេលវេលា។ លោក Asano ក៏បន្ថែមទៀតថានៅក្នុងសន្និសីទនេះបណ្តាប្រទេសសមាជិកអាស៊ានរួមជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិនចាំបាច់ត្រូវបង្កើតស្ថាប័នរួមមួយដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ១៩ ព្រមទាំងសម្តែងក្តីសង្ឃឹមថាវៀតណាមនឹងធ្វើជាអធិបតីភាពដ៏ល្អប្រសើរក្នុងកិច្ចការនេះតែម្តង៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ