យុគសម័យ- លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ស្ថានភាពនៃការរីករាលដាលនៃ Covid-19 នៅលើពិភពលោកនិងនៅក្នុងប្រទេសត្រូវបានជូនដំណឹង ប្រកបដោយពេញលេញនិងទាន់ពេលវេលា។ ក្រៅពីការផ្សព្វផ្សាយព័ត៌មាន សារព័ត៌មានបានវិភាគយ៉ាងស៊ីជម្រៅ ក៏បានមានបទយកការណ៍ដែលចូលទៅក្នុងដួងចិត្តរបស់ប្រជាជនផងដែរ…
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19។ (រូបថត៖ េVOV)
នៅពេលដែលពិភពលោកទាំងមូលវាយតម្លៃថា“ ប្រជាជនវៀតណាមជឿទុកចិត្តលើរដ្ឋាភិបាលច្រើនជាងគេ” មួយផ្នែកគឺមកពីការគ្រប់គ្រង និងគោលនយោបាយរបស់រដ្ឋាភិបាលដ៏ត្រឹមត្រូវ ប៉ុន្តែមួយផ្នែកទៀតគឺការផ្សព្វផ្សាយសារព័ត៌មានដែរ។ កាសែតបានដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។
“ សារព័ត៌មានជាកម្លាំងដែលចូលរួមដោយផ្ទាល់ នៅក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 រួមជាមួយកងទ័ព សុខាភិបាល ប៉ូលីស។ ខ្ញុំចែករំលែកការលំបាករបស់សារព័ត៌មាន។ អ្នករាយការណ៍ អ្នកកាសែតត្រូវតែបំពាក់ដោយឧបករណ៍ការពារ ដើម្បីប្រតិបត្តិការប្រកបដោយសុវត្ថិភាព” ។
រហូតដល់ម៉ោង ១៨ ០០ នាទី ល្ងាចថ្ងៃទី ១០ ខែមេសា ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃ Covid-19 ចំនួន ២ ករណី ដែលបង្កើនករណីផ្ទុកជំងឺ Covid-19 សរុបទូទាំងប្រទេសដល់ ២៥៧ នាក់ ក្នុងនោះមិនមានអ្នកស្លាប់ឡើយ។ យោងតាមលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ការវិវត្តនេះបានបង្ហាញថា ប្រទេសវៀតណាមមានការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តវិធានការណ៍ដ៏ត្រឹមត្រូវ ហើយដូច្នេះយើងត្រូវតែមានក្តីជឿជាក់។
“ មុនបុណ្យតេតប្រពៃណីជាតិវៀតណាម នៅពេលដែលមិនទាន់មានព័ត៌មានអំពីការរាតត្បាត មិនទាន់មកដល់ប្រទេសវៀតណាម ក្រសួងសុខាភិបាលបានប្រជុំយ៉ាងហ្មត់ចត់ ដើម្បីពិភាក្សាអំពីស្ថានភាពនេះនិងអញ្ជើញអ្នកជំនាញ រួមទាំងមន្ត្រីវេជ្ជសាស្ត្រដែលបានចូលនិវត្តន៍ហើយ។ រហូតមកដល់ពេលនេះ បន្ទាប់ពី ៣ ខែ យើងអាចនិយាយបានថា យើងបានជាមច្ចាស់ការ ក្នុងការប្រយុទ្ធនេះ។ យើងតែងតែគិតពីស្ថានភាពកាន់តែអាក្រក់ ដើម្បីកុំអោយវាកាន់តែអាក្រក់និងអាក្រក់បំផុតដែលអាចកើតឡើង។ យើងមានសេណារីយ៉ូពេញលេញ ដើម្បីឆ្លើយតប។ គណៈកម្មាធិការដឹកនាំជាតិយើងមិនភ័យស្លន់ស្លោទេ ពីព្រោះព្រឹត្តិការណ៍នេះត្រូវបានគេព្យាករណ៍ហើយ ចំនួននៃការឆ្លងគឺទាបជាង បើសិនប្រៀបធៀបនឹងចំនួនអ្នកជំងឺដែលយើងក៏ដូចជាអ្នកជំនាញបានព្យាករណ៍។
ការប្រជុំតាមតាមអ៊ីនធើណិតតស្តីពីការឃោសនានូវការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ល្ងាច នារសៀលថ្ងៃទី១០ ខែមេសា។ (រូបថត៖ េVOV)
ប្រទេសវៀតណាមបានអនុវត្តគ្រប់យ៉ាងដ៏ខ្ពស់និងលឿនជាង អ្វីៗ ដែលអង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍។ រហូតមកដល់ពេលនេះ ពិភពលោកបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះ យុទ្ធនាការរបស់វៀតណាម ដើម្បីប្រឆាំងនឹងជំងឺ Covid-19 ។ ទាំងនេះគឺជាគោលការណ៍ខ្ជាប់ខ្ជួន ដើម្បីការពារ - រកឃើញ - ដាក់ឲ្យនៅដាច់ដោយឡែកពីគេ - ធ្វើមូលដ្ឋានីយកម្ម - ទប់ស្កាត់នឹងការរីករាលដាល។
បើតាមលោកលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam កត្តាសំខាន់មួយគឺត្រូវកំណត់គឺ“ ប្រជាជនដែលមានតួនាទីសំខាន់បំផុត” ក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។ គោលការណ៍ប្រឆាំងនឹងការរីករាលដាលបានបង្ហាញថា ការយល់ដឹងរបស់សហគមន៍ត្រូវតែជាអាទិភាពជានិច្ច ថែមទាំងកម្លាំងកងទ័ព ប៉ូលីស សុខាភិបាល សារព័ត៌មាន ... គឺជាស្នូល ផងដែរ។
សកម្មភាពបន្ទាប់របស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅតែថា ប្រជាជនត្រូវតែជឿជាក់លើវិធានការ ជាពិសេសគឺសារាចរ លេខ ១៦ របស់នាយករដ្ឋមន្រ្តី ហើយពិតជាមិនធ្វើប្រហែសឡើយ./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន