Trending now

ទោះបីជាមានការរីករាលដាលនៃ Covid-19 ក៏ដោយការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើងជាង ៧០០%

16:21 | 24/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ខណៈដែលផលិតផលកសិកម្មនាំចេញសំខាន់ៗជាបន្តបន្ទាប់របស់វៀតណាមមានការលំបាកដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែអង្ករកំពុងស្ថិតក្នុងទិសដៅផ្ទុយ។

ទោះបីជាមានការរីករាលដាលនៃ Covid-19 ក៏ដោយការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើងជាង ៧០០% ។

អង្ករគឺជាទំនិញមួយក្នុងចំណោមទំនិញមួយចំនួន ដែលមិនរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 នៅពេលដែលទាំងតម្លៃនិងទិន្នផលនាំចេញក្នុងរយៈពេល ២ ខែដំបូងមានការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

យោងតាមស្ថិតិបឋមរបស់អគ្គនាយកដ្ឋានគយ ការនាំចេញអង្ករទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២០ សម្រេចបាន ៩២៩,០០០ តោន ទទួលបានចំណូលជាង ៤៣០ លានដុល្លារ កើនឡើង ៣០,៥% គិតជាបរិមាណនិង ៣៨% គិតជាចំណូល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

ហ្វីលីពីនគឺជាទីផ្សារធំបំផុតសម្រាប់អង្ករវៀតណាម ដែលស្មើនឹង ៣៦% នៃចំណូលសរុប ឈានដល់ ៣៥៧,០០០ តោន ស្មើនឹង ១៥៥ លានដុល្លារ កើនឡើង ១៣% គិតជាបរិមាណ និងកើនឡើង ២៣% គិតជាចំណូល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាពិសេសទីផ្សារអ៊ីរ៉ាក់ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០១៩ មិនបានចូលរួមក្នុងទីផ្សារនាំចេញអង្កររបស់វៀតណាមទេ ប៉ុន្តែក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២០ បរិមាណនាំចេញគឺខ្ពស់ណាស់ដែលឈានដល់ ៩០,០០០ តោន ស្មើនឹង ៤៨ លានដុល្លារ។

ប្រទេសម៉ាឡេស៊ីគឺជាទីផ្សារនាំចូលធំជាងគេលំដាប់ទី ៣ របស់វៀតណាមដែលកើនឡើង ១៤៩% គិតជាបរិមាណ និង ១២៨% នៃចំណូល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនជិត ១០% នៃបរិមាណសរុបនិង ៩% នៃតម្លៃនាំចេញអង្ករសរុបរបស់វៀតណាម។

គួរកត់សម្គាល់ថាការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនមានការកើនឡើងយ៉ាងខ្លាំង ដោយមានការកើនឡើងចំនួន ៥៩៥% នៃបរិមាណនិង ៧២៤% គិតជាចំណូល ឈានដល់ជាង ៦៦.០០០ តោន ស្មើនឹង ៣៧ លានដុល្លារ។

នៅក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 នៅលើពិភពលោកដែលមានភាពស្មុគស្មាញ និងឧស្សាហកម្មជាច្រើនកំពុងប្រឈមមុខនឹងការលំបាក ហើយការនាំចេញអង្ករបានក្លាយជាចំណុចនៃកំណើនដ៏ភ្លឺស្វាង។ កាលពីមុនក្នុងឆ្នាំ ២០១៩ ឧស្សាហកម្មអង្ករមានការធ្លាក់ចុះយ៉ាងខ្លាំង ដែល “ហួត” ៣០០ លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ ជាក់ស្តែង ការនាំចេញអង្ករឈានដល់ជិត ៦,២៦ លានតោនដោយរកចំណូលបានត្រឹមតែ ២,៧៥ ពាន់លានដុល្លារខណៈឆ្នាំ ២០១៨ នាំចេញបាន ៦,១ លានតោនតែនាំមកនូវចំណូល ៣,០៦ ពាន់លានដុល្លារ។

យោងទៅតាមអ្នកជំនាញ មូលហេតុដែលប្រទេសចិនបង្កើនការទិញអង្ករពីប្រទេសវៀតណាមបន្ទាប់ពីភាពស្ងប់ស្ងាត់អស់រយៈពេល ២ ឆ្នាំគឺជា នៅឆ្នាំ ២០២០ ទិន្នផលអង្កររបស់ចិននឹងថយចុះ ១,៨ លានតោនមកនៅត្រឹម ១៤៦,៧ លានតោន។ លើសពីនេះទៀត ការរីករាលដាលនៃជំងឺ Covid-19 នៅតែមានភាពស្មុគស្មាញនិងជះឥទ្ធិពលយ៉ាងខ្លាំងដល់ចរាចរទំនិញទូទាំងពិភពលោក ហើយមនុស្សមានទំនោចង់ទុកអាហារ។

សញ្ញាល្អមួយទៀតគឺតម្លៃនាំចេញអង្កររបស់វៀតណាមបានកើនឡើងដល់កម្រិតខ្ពស់ដោយសារតម្រូវការខ្លាំងពីហ្វីលីពីននិងម៉ាឡេស៊ី។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមព្យាករថាពាណិជ្ជកម្មអង្ករពិភពលោកនឹងមានចំនួន ៤៦ លានតោននៅឆ្នាំ ២០២០ ដែលកើនឡើង ២ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ ការនាំចូលអង្ករនឹងកើនឡើងនៅប្រទេសហ្វីលីពីន អនុតំបន់សាហារ៉ាអាហ្វ្រិក និងឥណ្ឌូនេស៊ី។ នេះជាឱកាសសម្រាប់អាជីវកម្មវៀតណាមឆ្លៀតយកឱកាសនិងប្រកួតប្រជែងលើតំលៃទីផ្សារ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី