Trending now

ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះរាល់វិធានការរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19

14:00 | 05/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកឯកអគ្គរដ្ឋទូតបារាំង បានវាយតម្លៃខ្ពស់ចំពោះវិធានការយ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងលើការរីករាលដាលនៃជំងឺ Covid-19 ហេតុដូច្នេះគ្មានករណីឆ្លងថ្មីនិងគ្មានអ្នកស្លាប់ដោយសារជំងឺរាត្បាតដ៏កាចសាហាវនេះឡើយ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងលោក Nicolas Warnery ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅ វៀតណាម (រូបថត៖ VGP)

នាថ្ងៃទី ៤ ខែមីនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយ លោក Nicolas Warnery ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅ វៀតណាម មកចួបសម្តែងការគួរសមក្នុងឱកាសដែលលោកទទួលបេសកកម្មថ្មីនៅប្រទេសវៀតណាម។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតបារាំងលោក Nicolas Warnery បានអះអាងពីការប្តេជ្ញាចិត្តរបស់លោកក្នុងការលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសអភិវឌ្ឍន៍ទាំងពីរឱ្យកាន់តែរីកចំរើនយ៉ាងស៊ីជម្រៅនិងប្រសិទ្ធភាពលើគ្រប់វិស័យ។ លោក Nicolas Warnery អបអរសារទរវៀតណាមដែលត្រៀមខ្លួនជាស្រេចដោយភាពម្ចាស់ការ និងទទួលតំណែងតួនាទីដ៏សំខាន់គឺជាប្រធានក្រុមប្រឹក្សាសន្តិសុខ​ដែលក្នុងនោះ មានគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ការអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងកិច្ចសហប្រតិបត្តិការរវាងអង្គសហប្រតិបត្តិ និងអាស៊ាន។ បារាំងបានវាយតម្លៃខ្ពស់ចំពោះវិធានការយ៉ាងប្តូតផ្តាច់និងមានប្រសិទ្ធិភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងជំងឺ Covid-19 ជាពិសេសក្នុងករណីដែលគ្មានករណីថ្មីនិងការស្លាប់ដោយ សារជំងឺរាតត្បាតនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា