Trending now

កិច្ចប្រជុំ បណ្តាញ បណ្តាវិទ្យាស្ថានស្រាវជ្រាវការពារជាតិនិងសន្តិសុខលើកទី ១៣

14:53 | 04/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា៖ កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានកំពុងបន្តពង្រីកលើវិស័យជាច្រើននិងកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែងបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៕

នាថ្ងៃទី ៣ ខែមីនា ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៣ និងកិច្ចប្រជុំចង្អៀតលើកទី ៥ នៃបណ្តាញ ២ បណ្តាញបណ្តាវិទ្យាស្ថានស្រាវជ្រាវការពារជាតិនិងសន្តិសុខអាស៊ាន (NADI) បានធ្វើឡើងនៅទីក្រុង Da Nang​ ប្រទេសវៀតណាម។

អញ្ជើញចូលរួមកិច្ចប្រជុំនេះ រួមមានលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម និងប្រតិភូរាប់រយនាក់មកពីបណ្តាវិទ្យាស្ថាននិងមជ្ឈមណ្ឌលស្រាវជ្រាវការពារជាតិនិងសន្តិសុខនៃបណ្តាប្រទេសអាស៊ាន។

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា៖ កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់លើវិស័យជាច្រើននិងកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែងបន្ថេមទឿត។ ជាពិសេស NADI ក្នុងនាមជាបណ្តាញនៃអ្នកសិក្សានិងជាបណ្តាញនៃការសេនាធិការយោបល់ចាំបាច់ត្រូវស្នើគំនិតផ្តួចផ្តើមនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកំពុងត្រូវបានអនុវត្ត។

NADI គួរតែបន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវក្នុងការស្រាវជ្រាវវិភាគការវាយតម្លៃនិងការព្យាករណ៍អំពីការគំរាមកំហែងដល់វិស័យការពារជាតិនិងសន្តិសុខ​ហើយស្នើដំណោះស្រាយដើម្បីឆ្លើយតបនិងពិគ្រោះយោបល់ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខសម្រាប់ ប្រទេសនីមួយៗ និងអាស៊ានទាំងមូល។

លោកអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមជឿជាក់ថា ខ្លឹមសារដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះនឹងក្លាយជាការពិគ្រោះយោបល់ដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ សម្រាប់អ៊ាសានមួត មានការតភ្ជាប់និងឆ្លើយតបនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយក្នុងតំបន់ សម្រាប់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងវិបុលភាព។

កិច្ចប្រជុំ NADI នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៣ ដល់ទី ៤/៣ ដោយមានរបៀបវារៈដែលរួមមាន៖ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសអំណាច និងចលនាភូមិសាស្ត្រនយោបាយក្នុងតំបន់ កាលានុវិត្តភាពនិងបញ្ហាប្រឈមសម្រាប់ តួនាទីស្នូលរបស់អាស៊ាន; ស្ថានភាពនយោបាយនិងសន្តិសុខរបស់ពិភពលោកនិងតំបន់នាពេលកន្លងមក និងបញ្ហាសន្តិសុខដែលកំពុងលេចចេញនៅក្នុងតំបន់; កិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់អាស៊ានមានការតភ្ជាប់និងស្វយ័តស្វយ័តដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយក្នុងតំបន់; និងពង្រឹងតួនាទីស្នូលរបស់អាស៊ានក្នុង ADMM + ។

ក្នុងរយៈពេលជាង ១៣ ឆ្នាំចាប់តាំងពីការបង្កើត NADI បានចូលរួមចំណែកជាក់ស្តែងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានតាមរយៈអនុសាសន៍នានាដែលបានបាននាំឡើងដល់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) ក៏ដូចជាការសេនាធិការនយោបាយដល់បណ្តារដ្ឋាភិបាលអាស៊ាន។

នៅឆ្នាំ ២០២០ ប្រទេសវៀតណាមគឺជាប្រធានអាស៊ាន ក៏ជាឆ្នាំសំខាន់ៗផងដែររួមមាន ខួបលើកអនុស្សាវរីយ៏លើកទី ៥ នៃកសាងសហគមន៍អាស៊ាន ១០ ឆ្នាំនៃការបង្កើត ADMM + និង២៥ ឆ្នាំវៀតណាមបានចូលអាស៊ាន។

ក្នុងនាមជាប្រធានអាស៊ានប្រទេសវៀតណាមបានជ្រើសរើសប្រធានបទនៃឆ្នាំ ២០២០ ជា៖ “ កិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់អាស៊ានមួយមានការភ្ជាប់និងការបន្សាំយ៉ាងសកម្ម” ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព
ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង
ប្រទេសឥណ្ឌាផ្ដល់ជំនួយថវិកាជាង ១២០ លានរូពី ដើម្បីសាងសង់មជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវប្បធម៌ពិភពលោក My Son
ទុនវិនិយោគ FDI ជំនាន់ថ្មី ត្រូវរួមដំណើរជាមួយវៀតណាម ដើម្បីបង្កើតឡើងនូវតម្លៃថ្មី សមត្ថភាពថ្មី និងឋានៈថ្មី
ការកាត់បន្ថយនីតិវិធីក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការកែទម្រង់ពីស្នូលនៃខឿនសេដ្ឋកិច្ច