Trending now

វៀតណាម និង EU លើកកំពស់កិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ

15:34 | 11/02/2020 (បកប្រែដោយ ហេង វុធ្ធី)

ភាគីទាំងពីរចាំបាច់ត្រូវបញ្ចប់ការត្រៀមរៀបចំ ដើម្បីពិភាក្សាអំពីបណ្ដាផែនការជាក់ស្ដែង សំដៅអនុវត្តកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានឯកភាពគ្នា។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោកស្រី Axelle Nicaise ឧបទូតនៃក្រុមបេសកកម្ម សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម (រូបថត៖ qdnd.vn)

នាថ្ងៃទី ១០ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោកស្រី Axelle Nicaise ឧបទូតនៃក្រុមបេសកកម្ម សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។

អញ្ជើញថ្លែងមតិនៅក្នុងជំនូបនេះ លោកស្រី Axelle Nicaise បានផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងរវាងវៀតណាមនិង EU ស្តីពីការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាមទៅក្នុងបណ្ដាសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA) ។លើសពីនេះទៅទៀត EU បានបញ្ជូនអ្នកជំនាញមួយរូប ផ្នែករក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ទៅកាន់នាយករដ្ឋានរក្សាសន្តិភាពវៀតណាម ដើម្បីជួយឧបត្ថម្ភបណ្ដាកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់ EU នារយៈពេលកន្លងទៅ ព្រមទាំងបានឲ្យដឹងថា៖ វៀតណាមនឹងផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀង FPA នារយៈពេលខាងមុខ។ ដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវបញ្ចប់ការត្រៀមរៀបចំ ដើម្បីពិភាក្សាអំពីបណ្ដាផែនការជាក់ស្ដែង សំដៅអនុវត្តកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានឯកភាពគ្នា។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើឲ្យ EU ពិចារណាបន្តជួយបណ្ដុះបណ្ដាលដល់នាយទាហានវៀតណាម ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ