Trending now

សារព័ត៌មាន Asia Times វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងរាំងសក្កាត់ជំងឺរលាកសួតបណ្តាលដោយ virus Corona

19:11 | 02/02/2020 (យោងតាមវិទ្យុសម្លេងវៀតណាម)

សារព័ត៌មាន Asia Times នាថ្ងៃទី ៣០ ខែមករា បានចុះផ្សាយអត្ថបទមួយ ដោយវាយតម្លៃខ្ពស់រចំពោះប្រតិកម្មទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាមក្នុងការទប់ទល់នឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរលាកផ្លូវដង្ហើមដោយ virus Corona ប្រភេទថ្មី (២០១៩ -nCoV)។

សារព័ត៌មាន Asia Times វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងរាំងសក្កាត់ជំងឺរលាកសួតបណ្តាលដោយ virus Corona។

យោងតាមអត្ថបទនេះ ការដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រៀបធៀបការងារបង្ការនិងរាំងស្កាត់ការរីករាលដាល ការផ្ទុះឡើងនៃជំងឺដោយវីរុស nCoV លើពិភពលោកនៃបច្ចុប្បន្ននេះ “ដូចជាការប្រយុទ្ធជាមួយសត្រូវ” បានសរអោយឃើញពីសារៈសំខាន់ ដែលរដ្ឋាភិបាលនិងប្រជាជនបានស្រុះចិត្តគំនិតគ្នា ដើម្បីបង្ការនិងទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។

Asia Times បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀត ណាមមានប្រតិកម្មទាន់ពេលវេលាចំពោះបម្រែ បម្រួលយ៉ាងឆាប់រហ័សនៃជំងឺនេះ។ មិនត្រឹមតែប៉ុណ្ណោះ រវាងមន្ទីរ សាខានិងរដ្ឋអំណាចថ្នាក់មូល ដ្ឋាន និងថ្នាក់ជាតិក៏មានការសម្រេបសម្រួលយ៉ាងសកម្មក្នុងការប្រយុទ្ធប្រ ឆាំងនឹងជំងឺរាតត្បាតនេះផងដែរ។

យោងតាម Asia Times ដែរ វៀតណាមបានផ្អាកការផ្ដល់ទិដ្ឋាការទេសចរណ៍ជាបណ្តោះអាសន្នសម្រាប់ករណីដែលបានមកពីតំបន់រីករាលដាលជំងឺនៅប្រទេសចិនហើយប្រការនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកទេសចរណ៍និយាយដោយឡែកនិងសេដ្ឋកិច្ចរបស់វៀតណាមនិយាយរួម។ ថ្វីត្បិតតែដូច្នេះក៏ដោយ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅតែអះអាងថា រដ្ឋាភិបាលវៀតណាមសុខចិត្តទទួលយកការខាតបង់សេដ្ឋកិច្ចដើម្បីការពារជីវភាពរស់នៅនិងសុខភាពរបស់ប្រជាជន៕

(យោងតាមវិទ្យុសម្លេងវៀតណាម)

(យោងតាមវិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត