Trending now

ប្រធានក្រុមប្រឹក្សាសន្តិសុខ បានអញ្ជើញជួបពិភាក្សាជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៧៤

11:51 | 19/01/2020 (បកប្រែដោយ ហេង វុធ្ធី)

នាថ្ងៃទី ១៧ ខែមករា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ. ស. ប) នៅញូវយ៉ក (ប្រទេសអាមេរិក) ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានប្រតិភូបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ. ស.ប បានអញ្ជើញជួបពិភាក្សាជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៤ លោក Tijiani Muhammad-Bande ។

ប្រធានក្រុមប្រឹក្សាសន្តិសុខ បានអញ្ជើញជួបពិភាក្សាជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៧៤ (រូបថត៖ Baoquocte)

លោក Tijiani Muhammad-Bande បានជូនដំណឹងដល់ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy អំពីអាទិភាពរបស់ប្រធានមហាសន្និបាតនីតិកាលទី ៧៤ ដោយស្នើបង្កើនកិច្ចសហការគ្នារវាងក្រុមប្រឹក្សាសន្តិសុខនិងមហាសន្និបាតក្នុងខែដែលវៀតណាម ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខក៏ដូចជានៅក្នុងនីតិកាលទី ៧៤ទាំងមូលនៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមនោះរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថាសមាជិកក្រុមប្រឹក្សាសន្តិសុខ បានឯកភាពខ្ពស់លើបញ្ហាសំខាន់ៗជាច្រើន ដូចជាការអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីយន្តការផ្តល់ជំនួយមនុស្សធម៌ឆ្លងកាត់ព្រំដែនសម្រាប់ប្រទេសស៊ីរី សេចក្តីសម្រេចចិត្តស្តីពីការពន្យាពេលសម្រាប់ប្រតិភូបេសកកម្មរបស់អង្គការសហប្រជាជាតិនៅយេម៉ែន និងការរៀបចំសម័យពិភាក្សា បើកទូលាយដោយជោគជ័យក្រោមប្រធានបទ“ ឆ្ពោះទៅរំលឹកខួបលើកទី ៧៥ នៃអ. ស. ប។ - ជម្រុញការអនុវត្តន៍ធម្មនុញ្ញសំដៅថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ”ជាដើម៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់