Trending now

ពិធីបិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា APPF លើកទី ២៨

07:33 | 16/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៥ ខែមករា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក លើកទី ២៨ (APPF 28) ត្រូវបានបិទបញ្ចប់នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលីដោយបានអនុម័តលើសេចក្តីសម្រេចចំនួន ១៩ និងសេចក្តីប្រកាសរួម។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមយ៉ាងសកម្មនិងពេញលេញនៅក្នុងខ្លឹមសារនៃវេទិកានេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំ APPF 28 (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ សមាជិក APPF បានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្រចំពោះសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ព្រមទាំងដោះស្រាយរាល់ជំលោះដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ និងអំពាវនាវឱ្យមានការគាំទ្រពីបណ្តាប្រទេសជាសមាជិក APPF ឱ្យផ្តោតការយកចិត្តទុកដាក់ចំពោះការគំរាមកំហែងភេរវកម្មនិងអំពើហឹង្សាជ្រុលដែល ដោយដើរតួជាកម្លាំងចលករថ្នាក់ជាតិ ដើម្បីដោះស្រាយរាល់ការគំរាមកំហែងភេរវកម្មនិងអំពើជ្រុលនិយម ក៏ដូចជាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមបណ្តាញអ៊ិនធ័រណែតជាដើម។

សមាជិកក្នុង APPF ក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាសន្តិសុខស្បៀង ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព និងការបង្កើនការចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការជំរុញការតភ្ជាប់នៅក្នុងតំបន់ផងដែរ។

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញជួបសវនាការទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនេះ នាថ្ងៃដដែលនោះនៅខាងក្រៅកិច្ចប្រជុំ APPF 28 អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញជួបសវនាការទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou។ ក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានឯកភាពថានាពេលខាងមុខភាគីទាំងពីរ នឹងបន្តសម្របសម្រួលគ្នាក្នុងការអនុវត្តនិងរៀបចំកម្មវិធីសហប្រតិបត្តិការ សន្និសីទ និងសិក្ខាសាលាស្តីពីការចែករំលែកព័ត៌មាន និងបទពិសោធន៍លើវិស័យជំនាញនៃរដ្ឋសភាដែលភាគីទាំងពីរចាប់អារម្មណ៍ដូចគ្នាផងដែរ។

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញជួបសវនាការជាមួយ ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិន (រូបថត៖ VGP)

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិន អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានលើកឡើងថាភាគីទាំងពីរចាំបាច់ត្រូវលើកស្ទួយការផ្សព្វផ្សាយឃោសនានិងអប់រំស្តីពីទំនាក់ទំនងជាប្រពៃណី ក៏ដូចជាចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដល់ប្រជាជនគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺ ជំនាន់យុវជនវ័យក្មេងនៃប្រទេសទាំងពីរ។ ក្រៅពីនោះ គប្បីពង្រឹងនិងពង្រីកកិច្ចការបរទេស របស់ក្រុមសមាជិកសភា សមាគមមិត្តភាពកម្ពុជា - វៀតណាម រួមទាំងសកម្មភាពខាងការទូតរវាងប្រជាជននិងប្រជាជនផងដែរ។

ជំនួបរវាងអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong និងអនុប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines

រីឯក្នុងជំនួបជាមួយអនុប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំនេះ ក៏ដូចជាការងាររៀបចំយ៉ាងជំនាញរបស់រដ្ឋសភាអូស្ត្រាលី។ លោកស្រី Tong Thi Phong បានឲ្យដឹងថាគណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងវគ្គពិគ្រោះយោបល់នៃកិច្ចប្រជុំនេះ ហើយលោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងរដ្ឋសភាអូស្ត្រាលី ដែលបានបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគមន៍ប្រជាជនវៀតណាមដែលកំពុងធ្វើការ រស់នៅនិងសិក្សានៅអូស្ត្រាលីផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី