យុគសម័យ៖នេះគឺជាបំណងប្រាថ្នារបស់លោកស្រីប្រធានសម្ព័ន្ធសហគមមិត្តភាព (VUFO) Nguyen Phuong Nga បានចែករំលែក នៅថ្ងៃទី ១០ ខែមករា នៅទីរដ្ឋធានីហាណូយ ក្នុងឱកាសដសម្ព័ន្ធសហគមមិត្តភាពវៀតណាម (VUFO) រៀបចំការជួបជុំជាមួយមន្រ្តីចូលនិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រៃពៃណី ២០២០ ជិតឈានមកដល់។
ឆ្នាំ ២០២០ VUFO មានទំនួលខុសត្រូវជាច្រើន
ក៏ក្នុងឆ្នាំ ២០២០ ប្រទេសវៀតណាមបានប្រារព្ធពិធីអបអរសាទរធំៗមួយចំនួន៖ ខួប៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ប្រទេសេរុស្ស៊ី ប្រទេសកូរ៉េខាងជើង ប្រទេសឆែក ប្រទេសស្លូវ៉ាគី ប្រទេសហុងគ្រី ប្រទេសប៊ុលហ្គារី, ប្រទេសប៉ូឡូញ ខួប៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសឥណ្ឌូនេស៊ី ខួប៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយស្រីលង្កា ខួប៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគុយបា ខួប ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយអាឡឺម៉ង់ ... នា២០២០គឺជាពេលវេលាដែលនឹងរៀបចំខួប ៧០ ឆ្នាំនៃ ទិវាបង្កើតសម្ព័ន្ធសមាគមមិត្តភាពវៀតណាមនៅថ្ងៃទី ១៧ ខែវិច្ឆិកា។
លោកស្រី Nguyen Phuong Nga ជួបសំណេះសំណាលជមួយមន្ត្រីបានចូលនិវត្តន៍នៃ VUFO (រូបភាព៖ TV)
លោកស្រីប្រធាន VUFO Nguyen Phuong Nga បានអះអាងថា៖ ក្នុងបរិបទក្នុងនិងក្រៅស្រុកមានលក្ខណៈងាយស្រួលនិងឧបសក្គជាច្រើន យើងដឹងអំពីបេសកកម្មនិងការទទួលខុសត្រូវរបស់ VUFO គឺធំធេងណាស់។ ដូច្នេះសមូហភាពរួមរបស់ VUFO បានកំណត់ថា៖ បរិមាណនូវមន្ត្រី បុគ្គលិកមិនមានមនុស្សជាច្រើនទេ ប៉ុន្តែយើងត្រូវសាមគ្គីភាព ឯកភាពគ្នា។ យើងប្រហែលជាមិនខ្លាំងទេ ប៉ុន្តែការប្តេជ្ញាចិត្តនិងឆន្ទៈត្រូវជារឹងមាំ។ ដើម្បីបំពេញភារកិច្ចទាំងអស់ប្រកបដោយឆ្នើម។
លោកស្រី Nguyen Phuong Nga ក៏បានមានប្រសាសន៍ថា នៅឆ្នាំ ២០២០ សម្ព័ន្ធសហគម នឹងផ្តោតលើការពង្រឹងនិងរៀបចំក្របខ័ណ្ឌឡើងវិញ ដើម្បីមានប្រសិទ្ធិភាព។ បើនិយាយអំពីការងារវិជ្ជាជីវៈ VUFO នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ផ្លាស់ប្តូរ ច្នៃប្រឌិត និងប្រមូលកម្លាំងក្នុងស្រុកនិងមិត្តភក្តិអន្តរជាតិ ដើម្បីបំពេញភារកិច្ចរបស់រដ្ឋនិងបក្ស ក្នុងការកសាងនិងការពារមាតុភូមិ។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ ២០២០ លោកស្រីប្រធាន VUFO Nguyen Phuong Nga ក្នុងនាមមន្ត្រីរដ្ឋការនិងបុគ្គលិកទាំងអស់បានជូពពរដល់មន្រ្តីចូលនិវត្តន៍និងក្រុមគ្រួសារជួបសំណាងល្អ សុខភាពបរិបូររុងរឿងនិងសុភមង្គល។
ជាពិសេស តាមផែនកា នៅដំណាច់ត្រីមាសទី ១ ឆ្នាំ ២០២០ VUFO នឹងសហការជាមួយគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹម ដើម្បីរៀបចំសន្និសីទមួយដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់នូវសារាចរណែនាំលេខ ៣៨-CT / TW នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ នៃគណៈកម្មាធិការលេខាធិការ ស្តីពីការបន្តផ្លាស់ប្តូរថ្មី លើកកម្ពស់តួនាទីនិងសកម្មភាពរបស់ VUFO ក្នុងស្ថានភាពថ្មី នៅខេត្ត ក្រុងនិងសមាជិកនៃក្រុមប្រធានចំនួន ៦៣ ។
សាមគ្គីភាពផ្ទៃក្នុងគឺជាគន្លឹះឆ្ពោះទៅកាន់ភាពពជោគជ័យ
ថ្លែងក្នុងការជួបជុំនោះលោក Ho Anh Dung អតីតសមាជិកនៃគណៈប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថា៖ ក្នុងអង្គភាពនីមួយៗ សមូហភាពនិមួយៗ ភាពសំខាន់បំផុតគឺការងារផ្ទៃក្នុង ការងារកសាងសាមគ្គីភាពផ្ទៃក្នុង នៅទីភ្នាក់ងារ។ យើងនៅតែជួបការលំបាកជាច្រើន ក្នុងជីវភាពរស់នៅ លក្ខខណ្ឌធ្វើការ ដូច្នេះស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក ការដឹងគុណមានសារៈសំខាន់ណាស់ ដែលបង្កើតកម្លាំងសមូហភាព ដើម្បីឆ្លងកាត់ឧបសគ្គជាច្រើន។
យល់ព្រមនឹងយោបល់របស់នោះ លោក Tran Trong Khanh អតីតអនុប្រធាន VUFO បានមានប្រសាសន៍ថា៖ ថ្មីៗនេះបុគ្គលិករបស់ VUFO ជាច្រើនបានផ្លាស់ប្តូរទីកន្លែងធ្វើការ។ នាបច្ចុប្បន្ននេះ មានជំរើសនិងឱកាសជាច្រើន។ ប៉ន្តែ ប្រការសំខាន់មួយគឺបន្តធ្វើការ ក្នុងតួនាទីជាមន្ត្រីនៃ VUFO ចាំបាច់បង្ហាញស្មារតីសាមគ្គីភាពនិងការតស៊ូជាមួយគ្នា។
លោកស្រីប្រធាន VUFO Nguyen Phuong Nga បានអះអាងថា៖ ក្នុងបរិបទក្នុងនិងក្រៅស្រុកមានលក្ខណៈងាយស្រួលនិងឧបសក្គជាច្រើន យើងដឹងអំពីបេសកកម្មនិងការទទួលខុសត្រូវរបស់ VUFO គឺធំធេងណាស់។ ដូច្នេះសមូហភាពរួមរបស់ VUFO បានកំណត់ថា៖ បរិមាណនូវមន្ត្រី បុគ្គលិកមិនមានមនុស្សជាច្រើនទេ ប៉ុន្តែយើងត្រូវសាមគ្គីភាព ឯកភាពគ្នា។ យើងប្រហែលជាមិនខ្លាំងទេ ប៉ុន្តែការប្តេជ្ញាចិត្តនិងឆន្ទៈត្រូវជារឹងមាំ។ ដើម្បីបំពេញភារកិច្ចទាំងអស់ប្រកបដោយឆ្នើម។
លោកស្រី Nguyen Phuong Nga ជួបសំណេះសំណាលជមួយមន្ត្រីបានចូលនិវត្តន៍នៃ VUFO (រូបភាព៖ TV)
លោកស្រី Nguyen Phuong Nga ក៏បានមានប្រសាសន៍ថា នៅឆ្នាំ ២០២០ សម្ព័ន្ធសហគម នឹងផ្តោតលើការពង្រឹងនិងរៀបចំក្របខ័ណ្ឌឡើងវិញ ដើម្បីមានប្រសិទ្ធិភាព។ បើនិយាយអំពីការងារវិជ្ជាជីវៈ VUFO នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ផ្លាស់ប្តូរ ច្នៃប្រឌិត និងប្រមូលកម្លាំងក្នុងស្រុកនិងមិត្តភក្តិអន្តរជាតិ ដើម្បីបំពេញភារកិច្ចរបស់រដ្ឋនិងបក្ស ក្នុងការកសាងនិងការពារមាតុភូមិ។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ ២០២០ លោកស្រីប្រធាន VUFO Nguyen Phuong Nga ក្នុងនាមមន្ត្រីរដ្ឋការនិងបុគ្គលិកទាំងអស់បានជូពពរដល់មន្រ្តីចូលនិវត្តន៍និងក្រុមគ្រួសារជួបសំណាងល្អ សុខភាពបរិបូររុងរឿងនិងសុភមង្គល៕
(ប្រែសម្រួលដោយឌីណា)


មតិពីមិត្តអ្នកអាន