Trending now

ក្រុមហ៊ុន Facebook ត្រៀមខ្លួនជាស្រេចដើម្បីជួយដល់វៀតណាមក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថល

20:21 | 04/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Nguyen Van Binh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Silmon Miller អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលោក Benjamin Joe អនុប្រធានទទួលបន្ទុកទីផ្សារអាស៊ីអាគ្នេយ៍និងទីផ្សារទើបនឹងលេចចេញរបស់ក្រុមហ៊ុន Facebook ផងដែរ។

លោក Nguyen Van Binh អញ្ជើញទទួលជួបជាមួយលោក Silmon Miller អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Facebook ប្រចាំតំបន់អាស៊ី - ប៉ាស៊ីហ្វិកនាឱកាសលោករូបនេះមកបំពេញទស្សនានិងធ្វើការនៅប្រទេសវៀតណាម (រូបថតៈ TTXVN)

ក្នុងជំនួបនេះ មេដឹកនាំក្រុមហ៊ុន Facebook ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានអោយដឹងថាបច្ចុប្បន្ន Facebook កំពុងអនុវត្តនូវសកម្មភាពគាំទ្រអាជីវកម្មជាច្រើននៅក្នុងប្រទេសវៀត ណាម ដូចជាការគាំទ្រអាជីវកម្មខ្នាតតូចនិងមធ្យម ក៏ដូចជាការគាំទ្រដល់សហគ្រិនជានារីនិងសហគមន៍ចាប់ផ្ដើមអាជីវកម្មនៅវៀតណាម។

ក្នុងឱកាសនេះដែរ មេដឹកនាំក្រុមហ៊ុន Facebook ក៏បានប្រកាសថា បានបើកទូលាយផលិតកម្មរបស់ខ្លួនជាផ្លូវការទៅកាន់វៀតណាម ជាមួយនឹងផលិតផល វ៉ែនតា Oculus Rift S ជំនាន់ថ្មីនិងកំពុងស្វែងរកដៃគូដើម្បីផលិតឡើងនូវផលិតផលផ្សេងទៀតនៅវៀតណាម។

ជាការឆ្លើយតប លោក Nguyen Van Binh បានស្វាគមន៍នូវទស្សនៈរបស់ក្រុមហ៊ុន Facebook ដែលបានចូលរួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅវៀតណាមនិងវាយតម្លៃខ្ពស់ ចំពោះការដែល Facebook បានជ្រើសរើស វៀតណាមដែលជាកន្លែងផលិតឧបករណ៍ Oculus ជំនាន់ថ្មី។ លោកប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម Nguyen Van Binh បានអះអាងថា វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មបរទេសរួមទាំងក្រុមហ៊ុន Facebook តែម្តង ដើម្បីធ្វើប្រតិបត្តិការនិងធ្វើអាជីវកម្មយ៉ាងងាយស្រួលនៅវៀតណាម៕



(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦