Trending now

លោកនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃគណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប

09:14 | 01/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នារៀលថ្ងៃទី ៣១ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃគណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (INTA) ដឹកនាំដោយលោក Lange Bernd ប្រធាន INTA។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោក Lange Bernd ប្រធានប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (INTA) (រូបថត៖ VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងនូវក្តីរីករាយ និងអបអរសាទរចំពោះលោក Lange Bernd ដែលលោករូបនេះមានសកម្មភាពវិជ្ជមានជាច្រើនក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះលោក Lange Bernd ដែលបានខិតខំជំរុញ ឲ្យ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងការការពារការវិនិយោគ វៀតណាម - សហភាពអឺរ៉ុប (EVIPA) ផងដែរ។

ជាការឆ្លើយតប លោក Lange Bernd បានអះអាងថា EU គាំទ្រទាំងស្រុងនូវគោលជំហររបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត។ លោករូបនេះបានអោយដឹងថែមទៀតថា នៅខែកុម្ភៈឆ្នាំ ២០២០ សភាអឺរ៉ុបនឹងពិចារណាលើការបោះឆ្នោត អនុម័តលើបណ្តាកិច្ចព្រមព្រៀងសំខាន់ៗ ដែលចុះហត្ថលេខាដោយភាគីទាំងពីរ។ លោក Lange Bernd បានជូនដំណឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូបានជួបជាមួយអាជ្ញាធរវៀតណាមដើម្បីពិភាក្សាពីស្ថានភាពនៃការរៀបចំសម្រាប់ការផ្តល់សច្ចាប័ននិងការអនុវត្តការប្តេជ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀង។ លោក Lange Bernd បានបញ្ជាក់ថា សហគមន៍អឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រលើការរចនាគោលនយោបាយ ជួយវៀត ណាមជំរុញកំណើននិងអភិវឌ្ឍន៍ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)

ម្យ៉ាងវិញទៀត សហភាពអឺរ៉ុបក៏ចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវេទិកាពហុភាគីផងដែរ ជាពិសេសនៅពេលដែល ឆ្នាំ ២០២០ វៀតណាមជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ លោក Lange Bernd បានបង្ហាញជំនឿថា ប្រទេសវៀតណាមនឹងបំពេញយ៉ាងល្អនូវតួនាទីសំខាន់ទាំងនេះ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស