Trending now

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong អញ្ជើញជួបពិភក្សាជាមួយឧបការីរដ្ឋមន្រ្តី ការបរទេស UAE

07:14 | 07/08/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

នាព្រឹកថ្ងៃទី ៦ ខែសីហា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីការបរទេស លោក​ Nguyen Quoc Cuong បានអញ្ជើញជួបពិភាក្សាជាមួយឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស UAE លោក Sultan Mohammad Al Shamsi។

អនុរដ្ឋមន្រ្តីការបរទេស លោក​ Nguyen Quoc Cuong បានអញ្ជើញជួបពិភាក្សាជាមួយឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស UAE លោក Sultan Mohammad Al Shamsi (រូបថត៖baoquocte.vn)

លោក​ Nguyen Quoc Cuong បានអបអរសាទរចំពោះ UAE ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ឌូបៃ (Expo Dubai) ឆ្នាំ ២០២០ និងជឿជាក់ថា UAE នឹងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះប្រកបដោយជោគជ័យ។ លោក​ Nguyen Quoc Cuong ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ UAE នៅតំបន់មជ្ឈឹមបូព៌ាហើយផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អប្រពៃលើវិស័យជាច្រើនជាមួយ UAE ដែលជាដៃគូពាណិជ្ជកម្ម វិនិយោគនិងពលកម្មឈានមុខគេរបស់វៀតណាមនៅក្នុងតំបន់។ លោកបន្តទៀតថាសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែធំដុំ ហើយស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីររួមសហការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

រីឯកខ្លួនវិញ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស UAE លោក Sultan Mohammad Al Shamsi បានសង្កត់ធ្ងន់ថា UAE ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាមដោយ ហើយក៏សន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធនិងគាំទ្រដល់ប្រទេសវៀតណាមក្នុងការអនុវត្តគម្រោងចូលរួមរបស់វៀតណាមនៅក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងបានបង្ហាញនូវទំនុកចិត្តលើការចូលរួមរបស់វៀតណាមនៅក្នុងពិព័រណ៍ពិភពលោក Expo Dubai ឆ្នាំ ២០២០ គឺជាឱកាសសម្រាប់វៀតណាមក្នុងការផ្សព្វផ្សាយរូបភាពនិងពាណិជ្ជសញ្ញាជាតិដល់ភ្ញៀវទេសចរច្រើនកុះករ។ គួរបញ្ជាក់ថា គណៈកម្ម ការរៀបចំព្រឹត្តិការណ៍នេះព្យាករណ៍ថានឹងទាក់ទាញភ្ញៀវចំនួន ២៥ លាននាក់មកទស្សនាក្នុងអំឡុងពេលពិព័រណ៍នេះប្រព្រឹត្តទៅក្នុងរយៈពេល ៦ ខែផងដែរ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់