Trending now

កិច្ចប្រជុំ AMM 52៖ សេចក្ដីថ្កែងការណ៍រួមអះអាងនូវសារសំខាន់នៃការរក្សានិងជំរុញសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត

11:30 | 02/08/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

សេចក្ដីប្រកាសរួមនេះ បានអះអាងនូវការសន្យារបស់ប្រទេសទាំងអស់ក្នុង ការអនុវត្តយ៉ាងពេញលេញនូវទស្សនៈវិស័សសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូច ជាសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាស្មារតីសាមគ្គីភាពក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ផងដែរ។

ទិដ្ឋភាពនៅកិច្ចប្រជុំពេញអង្គរបស់បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ាន (រូបថត៖ TTXVN)

នាយប់ថ្ងៃទី៣១ ខែកក្កដា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ (AMM 52) នៅទីក្រុងបាងកក ប្រទេសថៃ បានចេញសេចក្ដីប្រកាសរួមដោយ ផ្ដោតទៅលើខ្លឹមសារជាច្រើនដូចជា ការកសាងសហគមន៍អាស៊ាន ទំនាក់ទំនង កិច្ចការបរទេសរបស់អាស៊ាន បញ្ហាអន្តរជាតិ តំបន់ និងការរៀបចំកិច្ចប្រជុំ AMM 53 និងកិច្ចប្រជុំពាក់ព័ន្ធនានានៅវៀតណាមនាឆ្នាំ២០២០។

សេចក្ដីប្រកាសរួមនេះ បានអះអាងនូវការសន្យារបស់ប្រទេសទាំងអស់ក្នុង ការអនុវត្តយ៉ាងពេញលេញនូវទស្សនៈវិស័សសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូច ជាសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាស្មារតីសាមគ្គីភាពក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ផងដែរ។ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ានបានរំលេច កិច្ចខិតខំប្រឹងប្រែងនានាសំដៅរាំងស្កាត់និងប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម ការរីក សាយភាយនៃលទ្ធិហឹង្សាជ្រុលនិយមក្រោមគ្រប់រូបភាព។

ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត សេចក្ដីប្រកាសពោលខាងលើបានលើក ច្បាស់ថា៖ “យើងអះអាងសារជាថ្មីនូវសារសំខាន់នៃការរក្សានិងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅ សមុទ្រខាងកើត ហើយទទួលស្គាល់ផលប្រយោជន៍នៃការរក្សាសមុទ្រខាងកើត ជាតំបន់សមុទ្រមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។ យើងខ្ញុំសង្កត់ ធ្ងន់លើសារសំខាន់នៃការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញផងដែរ។” ក្នុងសេចក្ដីថែងការណ៍រួមនេះ បណ្ដារដ្ឋមន្រ្តីការបរ ទេសអាស៊ានក៏បានស្វាគមន៍ការបន្តកែលម្អទំនាក់ទំនងរវាងអាស៊ាននិងចិន ក៏ ដូចជាការរីកចម្រើនក្នុងដំណើរការចរចារវាងភាគីទាំងពីរសំដៅសម្រេចយ៉ាងឆាប់ៗនូវការចុះហត្ថលេខាលើក្រមប្រតិបត្តិ (COC) ប្រកបដោយសុពលភាពជាពិត ប្រាកដផងដែរ។ សេចក្ដីប្រកាសរួមបានលើកច្បាស់ថា រដ្ឋមន្រ្តីការបរទេស អាស៊ានទាំងអស់បានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តវិធានការកសាង ជំនឿទុកចិត្តរវាងភាគីនានា ព្រមទាំងអះអាងសារជាថ្មីនូវសារសំខាន់នៃការ គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ៕

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ