Trending now

មិត្តភក្តិអន្តរជាតិរីករាយសប្បាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២០ នៃទីក្រុងហាណូយត្រូវបានអង្គការ UNESCO ប្រគល់កិត្តនាមជា ទីក្រុងដើម្បីសន្តិភាព"

17:36 | 13/07/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាពេលព្រឺកថ្ងៃ ១៣ ខែកក្កដា នៅវិមានសួនផ្កា Ly Thai To បានកើតឡើងកម្មវិធី “ទិវាបុណ្យវប្បធម៍សន្តិភាព” ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី ២០ នៃទីក្រុង Ha Noi ត្រូវបាន UNESCO ប្រគល់កិត្តនាមជា "ទីក្រុងដើម្បីសន្តិភាព"។

សកម្មភាពជាច្រើនត្រូវបានប្រព្រឹត្តទៅ ដូចជា ការសម្តែងសិល្បៈ ការច្រៀង ការដើរ ជិះកង់នៅជុំវិញបឹង Hoan Kiem ការទម្លាក់ប៉េងប៉ោងនិងព្រលែងព្រាបដែលភ្ជាប់សារសន្តិភាពទៅកាន់មិត្តភក្តិទាំងជាតិនិងអន្តរជាតិ ដើម្បីណែនាំឲ្យភ្ញៀវជាតិនិងអន្តរជាតិនូវទស្សនីយភាពដ៏ស្រស់ស្អាតរបស់រដ្ឋធានីហាណូយ ដែលជារដ្ឋធានីបាន UNESCO ប្រគល់កិត្តនាមជា "ទីក្រុងដើម្បីសន្តិភាព" ។

ការទម្លាក់ប៉េងប៉ោងនិងសត្វព្រាបបានផ្ញើរសារសន្តិភាពទៅកាន់មិត្តភក្តិក្នុងស្រុកនិងអន្តរជាតិ

ថ្នាក់ដឹកនាំទីក្រុង Ha Noi និងមិត្តភក្តិអន្តរជាតិបានមកធ្វើទស្សនានៅស្តង់នៃស្ថានទូតនៃប្រទេសនានា

ស្តង់របស់ស្ថានទូតឥណ្ឌូណេស៊ីបានទាក់ទាញអ្នកទស្សនាជាច្រើន

សកម្មភាពសម្តែងតន្ត្រីស្រុកស្រែ

សិល្បករវៀតណាមសម្តែងតន្ត្រីស្រុកស្រែ

មិត្តភក្តិអន្តរជាតិនិងប្រជាជនវៀតណាមរាប់ពាន់នាក់បានចូលរួមកម្មវិធី “ទិវាបុណ្យវប្បធម៍សន្តិភាព”​ ដើម្បីខួបអនុស្សាវរីយ៍ ២០​ ឆ្នាំទីក្រុង Ha Noi បាន UNESCO ចាត់ទុកជា "ទីក្រុងសម្រាប់សន្តិភាព"

សូមគូសបញ្ជាក់ថា កាលពីឆ្នាំ ១៩៩៩ ទីក្រុងហាណូយត្រូវបានអង្គការ UNESCO ប្រគល់កិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព” ដោយសារទីក្រុងហាណូយបានឆ្លើយតបទៅនឹង លក្ខ័ខ័ណ្ឌ គឺ៖ សមភាពក្នុងសហគមន៍; កសាងទីក្រុង; អភិរក្សបរិស្ថានរស់នៅ; ជំរុញការអភិវឌ្ឍវប្បធម៌ - អប់រំ; ថែរក្សាការអប់រំពលរដ្ឋនិងក្មេងជំនាន់ក្រោយ ផងដែរ។ នេះជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិ ដោយសារសមិទ្ធិលេចធ្លោបំផុតរបស់ទីក្រុងហាណូយ ក្នុងដំណើរការផ្លាស់ប្តូរថ្មី ក៏ដូចជា បំណងប្រាថ្នាចង់បានសន្តិភាពរបស់ប្រជាជនវៀតណាម។ អស់រយៈពេល២០ឆ្នាំកន្លងមក ទីក្រុងហាណូយបានខិតខំដោយឥតឈប់ឈរ ដើម្បីធ្វើសមាហរណកម្មជាមួយពិភពលោកនិងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន