Trending now

វៀតណាមនិងអេមីរ៉ាតអារ៉ាប់រួម (UAE) ខិតខំនាំមកនូវប្រាក់ចំណូលឡើងដល់ ១០ពាន់លានដុល្លារអាមេរិក

06:44 | 11/07/2019 (ប្រភព៖ vovworld.vn)

បង្កើនទំហំពាណិជ្ជកម្មឡើងដល់ ១០ ពាន់ លានដុល្លារអាមេរិក គឺជាបញ្ហាគន្លឹះ នៅក្នុងកិច្ចពិភាក្សារវាងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជាមួយ មេដឹកនាំ UAE ក្នុងអំឡុងទស្សនកិច្ចនៅ Abu Dhabi។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយរដ្ឋមន្ត្រី ថាមពលនិងឧស្សាហកម្មលោក Suhail Mohammed Faraj Al Mazroui

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស UAE លោក Sultan Bin Ahmed Al Jaber និងរដ្ឋមន្ត្រី ថាមពលនិងឧស្សាហកម្មលោក Suhail Mohammed Faraj Al Mazroui ។

នៅក្នុងជំនួបធ្វើការទាំងអស់នេះ ភាគីទាំងពីរបានផ្លាស់ប្តូររាល់វិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពលកកើតឡើងវិញ ប្រេងនិងហេដ្ឋារចនាសម្ព័ន្ធ។ UAE និងវៀតណាមបានចាត់ទុកគ្នាទៅវិញទៅមកថាជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់ផងដែរ។ ហេតុដូច្នេះ ភាគីទាំងពីរខិតខំប្រឹងប្រែង បង្កើនពាណិជ្ជកម្មទ្វេភាគីរវាង UAE និងវៀតណាមឲ្យឡើងដល់ ១០ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងចំនួន ៦,៣ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៧ ។

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា UAE ជាដៃគូពាណិជ្ជ កម្មនិងវិនិយោគនាំមុខគេរបស់វៀតណាមនៅមជ្ឈឹមបូព៌ា ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹងជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនក្នុងរយៈពេលខាងមុខជាពុំខាន៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិទ្យាសាស្ត្របច្ចេកវិទ្យា គឺជា «សោរមាស» ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រទេសជាតិក្លាយជាការពិត
ស្ថានទូត UAE ផ្តល់កិត្តិយសដល់ក្រុមចម្រុះសាកលវិទ្យាល័យ Lac Hong ដែលសម្រេចបានរង្វាន់អន្តរជាតិនៅ Dubai
ការប្រកួតកីឡាបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសជប៉ុន
នាវាភូមិន្ទជើងទឹកកាណាដា មកបំពេញទស្សនកិច្ចមិត្តភាពនៅក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន
ការរៀបចំការប្រឡងសមត្ថភាពភាសាវៀតណាមតាមស្តង់ដារជាតិនៅប្រទេសជប៉ុន