Trending now

Van Don នឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី - ប៉ាស៊ីហ្វិកនៅឆ្នាំ ២០៣០

14:24 | 14/06/2019 (ប្រភព៖ baoquangninh.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមភ្នាក់ងារសារព័ត៌មាន Quang Ninhបានឲ្យដឹងថា គណៈកម្មាធិការប្ជាជនប្រចាំខេត្ត Quang Ninh របស់វៀតណាមបានចេញគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច Van Don ដែលមានតម្លៃសរុប ៣៥៧.២លានដុល្លារដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ ២០៣០ ។


ព្រលានយន្តហោះអន្តរជាតិ Van Don

គម្រោង​នេះ​មាន​គោលដៅ​ធ្វើ​ឲ្យ Van Don ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ប្រទេស​វៀត​ណាម​មួយ និង​ធ្វើ​ឲ្យ​ទីក្រុង​ក្លាយជា​ទីក្រុង​ល្អ​បំផុត​សម្រាប់​រស់នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ ខេត្ត Quang Ninh បាន​ឲ្យ​ដឹង​ថា​មាន​កិច្ចការ​សំខាន់​ៗ៥​ដែល​ពួក​គេ​ត្រូវ​សម្រេច​ដើម្បី​សម្រេច​គោលដៅ​ខាងលើ​ ។ កិច្ចការ​សំខាន់​ជាងគេ​គឺ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​សេដ្ឋកិច្ច​នេះ​ដែល​មាន​ដូច​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទេសចរណ៍​ជាដើម ។

ផែនការ​ខាងលើ​ស្នើ​ឲ្យ​មានការ​សិក្សា​ពី​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​ទទួល​អ្នកដំណើរ​ប្រចាំឆ្នាំ​របស់​អាកាសយានដ្ឋាន Van Don មក​ស្មើ​៥​លាន​នាក់ និង​សមត្ថភាព​ក្នុង​ការ​ទទួល​ទំនិញ​មក​ស្មើ ៣០,០០០​តោន​ផង​ដែរ​នៅ​ឆ្នាំ ២០៣០ ។

ពួក​គេ​ក៏​មាន​គម្រោង​ទាក់ទាញ​វិនិយោគ​ឲ្យ​សាងសង់​ចំណត​ឧទ្ធម្ភាគចក្រ​លើ​កោះ​របស់​ខេត្ត​នេះ​ដែរ​ដើម្បី​សម្រប​ស្រួល​ការ​ធ្វើ​ដំណើរ​រវាង Van Don និង Ha Long, Mong Cai និង​កោះ​ដទៃ​ទៀត ។ ផែនការ​ខាងលើ​នឹង​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ ហាយវេ ពី Van Don ទៅ Mong Cai និង​ស្ពាន​ដែល​ត​ភ្ជាប់​ទីក្រុង Cam Pha ទៅ តំបន់​សេដ្ឋកិច្ច Van Don ទៀត​ផង​។

ខេត្ត​ខាងលើ​មាន​គម្រោង​សាងសង់​ផ្លូវ​តាម​បណ្តា​យ​ឆ្នេរសមុទ្រ​តាម​ទីប្រជុំជន​ថ្មី​ៗ​នៃ​ឆ្នេរ Bai Tu Long និង​អភិវឌ្ឍន៍​ផ្លូវ​រវាង Quan Lan និង Minh Chau និង​រថយន្ត​ខ្សែកាប​ពី Cai Bau ទៅ Tra Ngo ទៅ Cai Lim ជាដើម ។

Van Don អាច​ទាក់ទាញ​ការ​វិនិយោគ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​សមុទ្រ​ថែម​ទៀត​ដែល​រួម​មានការ​វិនិយោគ​សម្រាប់​កំពង់​ផែ Hon Net និង Con Ong កំពង់​ផែ Cai Bau និង​កំពង់​ផែ​ទេសចរណ៍​លើ​កោះ Minh Chau, Quan Lan, Ngoc Vung, Thang Loi និង Van Canh ។

គម្រោង​ខាងលើ​នឹង​ផ្តល់​អាទិភាព​ដល់​ការ​ជំរុញ​ដល់​វិនិយោគិន​សំខាន់​ៗ​ក្នុង​វិស័យ​ទេសចរណ៍ និង​រមណីយដ្ឋាន​ផ្សេង​ៗ​។ វា​នឹង​ជួយ​ឲ្យ​វិនិយោគិន​សម្រេច​ដំណើរការ​វិនិយោគ​សម្រាប់​សណ្ឋា​គារ​លំដាប់​ខ្ខពស់​ក្នុង​ទីប្រជុំជន Bai Dai និង Cai Rong ។ កិច្ចការ​សំខាន់​ៗ​ដទៃ​ទៀត​រួម​មានការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​បច្ចេកវិទ្យា​ខ្ពស់ កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ និង​ជល​វប្បកម្ម​ច​រិ​ភាព​ជាដើម ៕

(ប្រភព៖ baoquangninh.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភព៖ baoquangninh.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស
SIAL កាណាដា ២០២៤ បើកឱកាសនាំចេញអាហារកែច្នៃសម្រាប់អាជីវកម្មវៀតណាម
ផ្សព្វផ្សាយអំពី​ប្រទេសជាតិ​ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ