Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត

07:51 | 29/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាល្ងាចថ្ងៃទី ២៨ ខែឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Arlanda ចាកចេញពីរដ្ឋធានី Stockholm Capital ដើម្បីវិលត្រឡាប់មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត តាមការអញ្ជើញរបស់នាយករដ្ឋមន្ដ្រីស៊ុយអែតលោក Stefan Löfven។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ដ្រីស៊ុយអែតលោក Stefan Löfven និងអញ្ជើញចូលគាល់ព្រះមហាក្សត្រស៊ុយ អែត Carl XVI Gustav។ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាង ថា: ប្រជាជនវៀតណាមជានិច្ចកាល គោរពនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះចំណងមិត្តភាពនិងការគាំទ្រដ៏មានតម្លៃរបស់ប្រជាជនស៊ុយអែតចំពោះប្រជាជន វៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា÷វៀតណាមបានវាយតម្លៃខ្ពស់ចំពោះកម្រាស់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលបានឆ្លងកាត់ពេលវេលាជាច្រើនរវាងប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលគាល់ព្រះមហាក្សត្រស៊ុយ អែត (រូបថតៈ TTXVN)

ក្នុងជំនួបនេះ ព្រះមហាក្សត្រនៃប្រទេសស៊ុយអ៊ែត Carl XVI Gustav បានអះអាងថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc រួមជាមួយដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីរបស់ស៊ុយអែត ព្រះនាម Victoria នៅវៀតណាមកាលពីដើមឆ្នាំ ២០១៩ បានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ៗនៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ស្របពេលដែល ប្រទេសទាំងពីរ អបអរសាទរ ខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ព្រះមហាក្សត្រស៊ុយអែត បានអះអាងថា រាជវង្សានុវង្សស៊ុយអែត តែងតែគាំទ្រការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាពតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ភាពជាដៃគូសម្រាប់ការអភិវឌ្ឍនិងការច្នៃប្រឌិតប្រកបដោយចីរភាពដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរក។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត នារសៀលថ្ងៃទី ២៧ ខែឧសភា នៅរដ្ឋធានី Stockholm នៃប្រទេសស៊ុយអែតនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven បានចូលរួមវេទិកាធុរកិច្ច វៀតណាម - ស៊ុយអែត។

អញ្ជើញថ្លែងនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ល្អប្រសើរនេះ បាន ពូនជ្រុំឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ពោលគឺ តម្លៃពាណិជ្ជកម្មទ្វេភាគីបានឈានដល់ជាង ១,៥ ពាន់លានដុល្លារអាមេ រិក (នាឆ្នាំ ២០១៨)។ បច្ចុប្បន្ននេះ ស៊ុយអ៊ែតកំពុងវិនិយោគនៅក្នុងប្រទេសវៀត ណាម ដោយមានគម្រោងចំនួន ៣៤ ដែលមានតម្លៃជាង ៣៥០ លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ ៣៤លើ១៣០ ប្រទេសនិងដែនដីដែលកំពុងវិនិយោគនៅក្នុងប្រទេសវៀតណាម។ សម្ព័ន្ធក្រុមហ៊ុនពហុជាតិសាសន៍ធំៗ ជាច្រើនរបស់ស៊ុយអ៊ែត កំពុងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម មានដូចជា ABB (គ្រឿងអេឡិចត្រូនិច), Ericsson (ទូរគមនាគមន៍), Volvo (រថយន្ត), ឬអេឡិចត្រូឡិច (របស់របរប្រើប្រាស់ក្នុងផ្ទះ) ជាដើម។ ហើយវៀតណាម គឺជាទីផ្សារដ៏គួរឱ្យទាក់ទាញសម្រាប់អាជីវកម្មស៊ុយអែត។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី

ស្របពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញណែនាំពីសមិទ្ធិផលសំខាន់ៗដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងប្រាប់ថា លោកទើបបានបញ្ចប់ប្រកបដោយជោគជ័យជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត ហើយទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបើកចេញទំព័រថ្មីដ៏ពោរពេញទៅដោយផ្លែផ្កាផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមជានិច្ចកាល ចាត់ទុកស៊ុយអ៊ែត ជាដៃគូដ៏សំខាន់បំផុតនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ហើយវៀតណាមក៏ត្រូវបានស៊ុយអែត ចាត់ទុកថាជាប្រទេសដែលមានទីតាំងសំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។ នៅពេលដែលសហការជាមួយសហគ្រាសស៊ុយអែតនោះ ទំនិញវៀតណាមអាចជៀតចូលក្នុងខ្សែចង្វាក់ចែក ចាយដើម្បីចូលក្នុងទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប (EU) បន្ថែមពីនោះទៀត នៅពេលវិនិយោគទុននៅវៀតណាមនោះ សហគ្រាសស៊ុយអែតអាចមានឱកាសទាក់ទងផ្ទាល់ជាមួយទីផ្សារនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ហើយសហគ្រាសគឺជាអ្នកត្រួសត្រាយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ តាមរយៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងអាចនិយាយបាន ពីបេះដូងទៅបេះដូងដែលយើងយល់ចិត្តគ្នា យើងជឿជាក់លើគ្នា ដើម្បីបើកចេញទិសដៅវិនិយោគថ្មីនៅក្នុងសម័យបដិវត្តឧស្សាហកម្ម ៤.០ ហើយ ពិតណាស់ថា សហគ្រាសរបស់ស៊ុយអែតនិងវៀតណាមទាំងអស់ នឹងទទួលបានជោគជ័យប្រកបដោយការអភិវឌ្ឍជានិរន្តរភាពនាពេលខាងមុខ”។

នៅឯវេទិកានេះ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឃើញថា មានរដ្ឋមន្ត្រីជាច្រើនរូបនិងប្រធានគណៈ កម្មាធិការប្រជាជននៃខេត្ត ក្រុងចំនួន ៤ របស់វៀតណាម ដែលចូលរួមក្នុងវេទិកាធុរកិច្ចនេះ ព្រមទាំង សម្តែងនូវការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនវៀតណាមជាច្រើនដែលមានវត្តមាននៅក្នុងវេទិកានេះផងដែរ។ ប្រការនេះបានបង្ហាញឲ្យឃើញថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានផ្លាស់ប្តូរទៅជាទំព័រប្រវត្តសាស្ត្រថ្មីមួយ។

នៅក្នុងវេទិកានេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីស៊ុយអែតលោក Stefan Löfven បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន រវាងបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស