Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានមកដល់ Stockhomlm ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសស៊ុយអែត

07:27 | 27/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ២៦ ខែឧសភា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Stockholm ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត។

(រូបថត៖ VGP/Quang Hieu)

អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅឯព្រលានយន្តហោះ មានវត្តមាន រដ្ឋមន្ត្រីពាណិជ្ជកម្មនិងកិច្ចការអឺរ៉ុបខាងជើង លោកស្រី Ann Linde; តំណាងក្រសួងការបរទេសនិងឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសវៀតណាម Pereric Hogberg; ភាគីវៀតណាមមានវត្តមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស៊ុយអែត លោកស្រី Doan Thi Phuong Dung និងមន្ត្រី បុគ្គលិកនៃស្ថានទូត រួមទាំងតំណាងសហគមន៍ជនវៀតណាមនៅស៊ុយអែតផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងមានសកម្មភាពជាច្រើន រួមមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែតដើម្បីពិភាក្សាពីវិធានការជំរុញកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជា ស្វែងរកនូវបញ្ហាក្នុងទំនាក់ទំនងសហប្រតិបត្ដិការដើម្បីពិភាក្សានិងដាក់ចេញដំណោះស្រាយ។ លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងអញ្ជើញចូលគាល់ព្រះមហាក្សត្រ ជួបសម្តែងការគួរសមប្រធានរដ្ឋសភាជាតិស៊ុយអែត និងចូលរួមវេទិកាធុរកិច្ចវៀតណាម-ស៊ុយអែត រួមទាំងជួបសំណេះសំណាលជាមួយបងប្អូនអាណិកជននិងធ្វើទស្សនកិច្ចនៅបណ្តាសហគ្រាសឈានមុខមួយចំនួនរបស់ស៊ុយអែត ផងដែរ។

ពិធីទទួលនាយករដ្ឋមន្ត្រី ភរិយានិងគណៈប្រតិភូនៅព្រលានយន្តហោះ (រូបថតៈ VGP/Quang Hieu)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសស៊ុយអ៊ែត ក្រោយរយៈពេល ២០ ឆ្នាំមក។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានប្រព្រឹត្តទៅក្នុងរយៈពេលជាង ២ សប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត ព្រះនាម Victoria Ingrid Alice Desiree និងគណៈប្រតិភូសហគ្រាសស៊ុយអែតផងដែរ។

បងប្អូនអាណិកជននៅស៊ុយអែត ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថតៈ VGP/Quang Hieu)

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានអះអាងជាថ្មីម្តងទៀតថា វៀតណាមជានិច្ចកាល តែងតែគោរពការពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អប្រសើរ ដែលបាននាយករដ្ឋមន្ត្រី លោក Olof Palme និងប្រជាជនស៊ុយអែតច្រើនរូបបង្កើតឡើង ហើយបានប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរអស់រយៈពេល៥០ឆ្នាំកន្លងមក។

នារសៀលថ្ងៃដដែល នៅ Stokholm នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានអញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកនៅស្ថានទូតនិងបងប្អូននៃ សហ គមន៍ជនវៀតណាមនៅស៊ុយអែតផងដែរ។

បងប្អូនអាណិកជននៅស៊ុយអែត ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស៊ុយអែត លោកស្រី Doan Thi Phuong Dung បានជម្រាបថា សហគមន៍ជនវៀតណាមនៅស៊ុយអែតមានចំនួន ១៨ម៉ឺននាក់ ដែលភាគច្រើនរស់នៅតាមទីក្រុង។ ក្រៅពីនោះ មានសហគ្រាសធំៗ ចំនួន ១៥ រួមទាំង ហាងលក់ឥវ៉ាន់និងសហគ្រាសរាប់រយរបស់បងប្អូននៅប្រទេសស៊ុយអែត។ មានសហគ្រាសធំៗ ជាច្រើន បាននាំចូលផលិតផលកសិកម្មពីវៀតណាម ហើយដាក់បញ្ចូនក្នុងផ្សារទំនើបរបស់ស៊ុយអែតទៀតផង។

លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកនៃស្ថានទូតវៀតណាម និងបងប្អូនអាណិកជនវៀតណាមនៅស៊ុយអែត (រូបថតៈ VGP/Quang Hieu)

អញ្ជើញទទួលយករាល់មតិយោបល់របស់បងប្អូនអាណិកជន លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងបន្តមានគោលនយោបាយដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនមានការរួមចំណែកក្នុងការកសាងប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានេះ លោកនាយរដ្ឋមន្ត្រីក៏មានគោលបំណង ចង់ឲ្យបងប្អូនអាណិកជនស្រឡាញ់រាប់អានគ្នា ប្រតិបត្តិត្រឹមត្រូវនូវច្បាប់របស់ប្រទេសសាមី និងឆ្ពោះទៅមាតុប្រទេសជានិច្ច។

លោកនាយករដ្ឋមន្ត្រី អញ្ជើញជូនអំណោយដល់ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែត (រូបថតៈ VGP/Quang Hieu)

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលចាត់ទុកបងប្អូនអាណណិកជនវៀតណាមជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីបណ្តាជនជាតិវៀតណាមបានឡើយ។ ហើយស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែត គួរ យកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ការងារសហគមន៍និងការការពារពលរដ្ឋផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស