Trending now

ក្រសួងការបរទេសវៀតណាមបង្ហាញទស្សនៈអំពីការដែលចិនបានបន្តរៀបចំការប្រណាំងទូកក្ដោងនៃពានរង្វាន់នៅលើប្រជុំកោះ Hoang Sa របស់វៀតណាម

15:36 | 24/05/2019 (យោងតាម baoquocte បកប្រែដោយ សមុទ្រ)

យុគសម័យ - លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ការដែលចិនបានបន្ត រៀបចំការប្រណាំងទូកក្ដោងនៃពានរង្វាន់ Ty Nam លើកទី ៧ នៅលើប្រជុំកោះ Hoang Sa របស់វៀតណាម គឺបានរំលោភបំពាន់យ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់វៀតណាម។

លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

នាថ្ងៃទី ២៣ ខែឧសភា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការដែលចិនបានបន្ត រៀបចំការប្រណាំងទូកក្ដោងនៃពាន រង្វាន់ Ty Nam លើកទី៧នៅលើប្រជុំកោះ Hoang Sa របស់វៀតណាម ពីថ្ងៃ ២២ ដល់ ២៤ ខែឧសភាលោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា៖ វៀតណាមមានមូលដ្ឋានគតិយុត្តិនិងភ័ស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa តាមច្បាប់អន្តរជាតិ។

ការដែលចិនបានបន្តរៀបចំការប្រណាំងទូកក្ដោងនៃពាន់រង្វាន់ Ty Nam លើកទី៧ នៅលើប្រជុំកោះHoang Sa របស់វៀតណាម គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់វៀតណាមចំពោះកោះទាំង២នេះ ផ្ទុយពីកិច្ចព្រមព្រៀងស្ដីពីបណ្ដាគោលការណ៍ជាមូលដ្ឋានក្នុងការបញ្ជាណែនាំដោះស្រាយបញ្ហាលើដែនសមុទ្ររវាងវៀតណាមនិងចិននិងស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ ធ្វើឱ្យស្មុគស្មាញដល់ស្ថានការណ៍និងមិនអនុគ្រោះដល់ការថែរក្សាបរិយាកាសសន្តិភាពស្ថិរភាពនិងសហប្រតិបត្តិការនៅក្នុងសមុទ្រខាងកើត។

វៀតណាមស្នើឲ្យភាគីចិនគោរពអធិបតេយ្យរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ហើយមិនបន្តកើតឡើងសកម្មភាពដូចនេះម្តងទៀត និងមិនធ្វើសក្មភាពនានាដែលបង្កើនភាពតានតឹងដែលធ្វើឲ្យស្ថានផាពកាន់តែស្មុគស្មាញផងដែរ៕

(យោងតាម baoquocte បកប្រែដោយ សមុទ្រ)

(យោងតាម baoquocte បកប្រែដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់ នៅក្នុងខេត្ត Gia Lai
ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម
ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam