Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលនិងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou

00:54 | 15/05/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី៥ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលបដិសញ្ឋារកិច្ចនិងជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាឡាវ ដឹកនាំដោយសមមិត្ត Pany Yathotou ប្រធានរដ្ឋសភាឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ ចំពោះការដែល ដើមឆ្នាំ២០១៩នេះ ភាគីទាំងពីរបានសម្របសម្រួលរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំនៃការិយាល័យនយោបាយទាំងពីរ វៀតណាម-ឡាវ និងកិច្ចប្រជុំលើកទី៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ ជាពិសេស ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវនាពេលកន្លងទៅរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះរាល់សមិទ្ធិដ៏ធំធេងថែលប្រទេសឡាវទទួលបាន លើបណ្តាវិស័យ សន្តិសុខ-នយោបាយ សេដ្ឋកិច្ច - សង្គម​ វប្បធម៌-អប់រំ និងកែលំអជីវភាពរស់នៅរបស់ប្រជាជនទាំងខាងសំភារៈក៏ដូចជាខាងស្មារតី ជាពិសេស លើកកម្ពស់ឋានៈនិងកិត្យានុភាពរបស់ឡាវក្នុងតំបន់និងលើពិភពលោក។ ទន្ទឹមជាមួយគ្នានេះ លោកស្រី Nguyen Thi Kim Ngan ក៏បានសម្តែងនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ការគ្រប់គ្រងរបស់រដ្ឋាភិបាលនិងការឃ្លាំមើលរបស់រដ្ឋាភិបាលនោះ ប្រទេសនិងប្រជាជនឡាវនឹងបន្តជំរុញរាល់លទ្ធផលដែលទទួលបាន និងទទួលបានជ័យជម្នះធំធេងថែមទៀត។

ទិដ្ឋភាពនៃជំនួបពីភាក្សាការងាររវាងភាកីទាំងពីរ (រូបថតៈ TTXVN)

ប្រធានរដ្ឋសភាទាំងពីររូប ក៏បានធ្វើការពិភាក្សាអំពីកិច្ចការឃ្លាំមើលរួបរបស់រដ្ឋសភានៃប្រទេសទាំងពីរ ចំពោះការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ដោយសេរីនិងអាពាហ៍ពិពាហ៍គ្មានអេតាស៊ីវិល នៅតាមតំបន់ព្រំដែនឡាវ - វៀតណាមក្នុងឆ្នាំ ២០១៩ ។

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើថា: ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរគួរតែបន្តចែករំលែកបទពិសោធន៍នៃសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន។ សំរបសំរួលការបង្កើតក្រុមបេសកកម្មរួមនៃប្រទេសទាំងពីរ ដើម្បីត្រួតពិនិត្យជាក់ស្តែងច្រកទ្វារព្រំដែននៃប្រទេសទាំង សំដៅដោះស្រាយបញ្ហាលំបាកមួយចំនួននិងរួមចំណែកក្នុងការជួយបង្កើនការធ្វើពាណិជ្ជកម្មរវាងវៀតណាម - ឡាវ ផងដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស