Trending now

វៀតណាមនិងអាហ្រ្វិកខាងត្បូងព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ

00:54 | 15/05/2019

យុគសម័យ - វៀតណាមនិងអាហ្រ្វិកខាងត្បូងបានព្រមព្រៀងគ្នាធ្វើការងាររួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយនៅក្នុងវេទិកាភាពជាដៃគូអន្តររដ្ឋាភិបាលរវាងវៀតណាម - អាហ្វ្រិកខាងត្បូងលើកទី៤។

ប្រតិភូនៅក្នុងវេទិកា (រូបថតៈ TTXVN)

វេទិកានេះបានប្រព្រឹត្តទៅនៅរដ្ឋធានីព្រីតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី១៤ និងទី១៥ ខែមីនា ក្រោមអធិបតីភាពអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Cuong និងអនុរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអាហ្វ្រិកខាងត្បូង លោកស្រី Reginah Mhaule ។

នៅក្នុងវេទិកានេះ ក្រសួងនិងវិស័យនានារបស់វៀតណាម និងអាហ្រ្វិកខាងត្បូង បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំលើកទី៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីឆ្នាំ ២០១៥ និងបានពិភាក្សាអំពីវិធានការនានាដើម្បីទាញយកសក្តានុពលរបស់ប្រទេសទាំងពីរនៅឆ្នាំខាងមុខ។

ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិតទាំងអស់ និងការគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការនៅកម្រិតអង្គការអន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសកម្រិតអង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានចែករំលែកនូវទស្សនៈអំពីតម្រូវការ ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញការងាររួមគ្នាក្នុងវិស័យធនធានរ៉ែថាមពល អគ្គិសនី និងថាមពលកកើតឡើងវិញ។

ប្រតិភូថតរូបអនុស្សាវរីយ៍ (ប្រភព៖ TTXVN)

ភាគីទាំងពីរបានផ្តល់អនុសាសន៍ឱ្យចាប់ផ្តើមកិច្ចចរចា សម្រាប់ការនាំចេញធ្យូងថ្មពីអាហ្វ្រិកខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងបង្កើនការធ្វើពាណិជ្ជកម្មកសិផល និងផលិតផលចំណីអាហារ។

ភាគីអាហ្វ្រិកខាងត្បូងសន្យាថា នឹងជួយដល់ការរៀបចំព្រឹត្តិការណ៍ដែលណែនាំទំនិញវៀតណាមទៅក្នុងទីផ្សារទំនើបក្នុងស្រុកផងដែរ។

ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវៀតណាម - អាហ្វ្រិកខាងត្បូង ស្តីពីពាណិជ្ជកម្មឆ្នាំ ២០១៩ ហើយបានចាត់តាំងភ្នាក់ងារជាក់លាក់ដើម្បីអនុវត្តន៍សកម្មភាពលើកកម្ពស់សកម្មភាពវិស័យពាណិជ្ជកម្ម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)