Trending now

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានមូលនិធិ Warrbur Pincus លោក Timothy Geithner

22:01 | 07/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - រសៀលថ្ងៃទី៧ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានមូលនិធិ Warburg Pincus និងជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Timothy Geithner។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានមូលនិធិ Warburg Pincus លោក Timothy Geithner (រូបថតៈ chinhphu.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលមូលនិធិបានចូលរួមវិនិយោគលើគម្រោងជាច្រើននៅវៀតណាម ព្រមទាំងបានអះអាងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអាមេរិក ធ្វើអាជីវកម្មនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ យ៉ាងណាមិញ វៀតណាមបានចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខ និងមានបំណងបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ដោយបានផ្តោតសំខាន់លើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានគូសបញ្ជាក់ថា វៀតណាមជានិច្ចកាលតែងតែខ្នះខ្នែងក្នុងការកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្ម ជាពិសេស បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអាមេរិក បន្តការវិនិយោគធ្វើអាជីវកម្មយ៉ាងងាយស្រួលនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគទៅលើគម្រោងជាច្រើននៅវៀតណាម របស់មូលនិធិ វិនិ យោគ Warburg Pincus ផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ chinhphu.vn)

ជាការឆ្លើយតបវិញ លោក Timothy Geithner បានឲ្យដឹងថា រហូតមកដល់ពេលនេះ មូលនិធិមានគម្រោងវិនិយោគនៅវៀតណាមចំនួន ៥ ក្នុងនោះ មានគម្រោងចំនួនពីរដែលវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ។ លោករូបនេះក៏បានកត់ សម្គាល់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានទទួលជោគជ័យក្នុងកំណែទម្រង់សេដ្ឋកិច្ច និងការកែលម្អបរិយាកាសធ្វើអាជីវកម្ម ក៏ដូចជាបង្កើតសុទិដ្ឋិនិយមដ៏ល្អសម្រាប់វិនិយោគិន។ លោក Timothy Geithner ចង់ឱ្យរដ្ឋាភិបាលវៀតណាមបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើកំណែទម្រង់ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសធ្វើការវិនិ យោគលើវិស័យហិរញ្ញវត្ថុ ធនាគារនិងការទូទាត់តាមអេឡិចត្រូនិកជាដើម។

ដោយទទួលស្គាល់នូវមតិយោបល់របស់លោក Timothy Geithner នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមតែងតែបើកទ្វារស្វាគមន៍វិនិយោគិនបរទេសរួមទាំងផ្នែកហិរញ្ញវត្ថុនិងធនាគារ ហើយតែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ការសន្យានៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលបានដឹកនាំក្រសួងនិងវិស័យនានាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានសហរដ្ឋអាមេរិកធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ