Trending now

ខេត្ត Cao Bang អភិវឌ្ឍន៍សេដ្ឋកិច្ចតាមច្រកទ្វារព្រំដែន

15:26 | 03/04/2019 (ប្រភព៖ vovworld.vn)

ខេត្ត Cao Bang មានខ្សែព្រំដែនជាង ៣០០ គីឡូម៉ែត្រ ជាប់ជាមួយប្រទេសចិន។ ថ្វីបើបណ្ដាញផ្លូវគណនាគមន៍តភ្ជាប់ខេត្ត Cao Bang ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗភាគខាងជើងនៅមិនទាន់សុក្រឹតក៏ដោយ ប៉ុន្តែដោយមានច្រកទ្វារព្រំដែនអន្តរជាតិ Ta Lung ច្រកទ្វារព្រំដែនសំខាន់ៗចំនួន ៣ គឺ Tra Linh Soc Giang Van Ly និងច្រកទ្វារព្រំដែនតូចៗជាច្រើននោះ ខេត្ត Cao Bang មានប្រៀបខ្លាំងជាច្រើន ក្នុងការអភិវឌ្ឍពាណិជ្ជកម្ម និងសេវាកម្ម ជាពិសេសគឺ សេដ្ឋកិច្ចតាមព្រំដែន។

ច្រកទ្វារព្រំដែន Tra Linh

រួមជាមួយវិស័យទេសចរណ៍ និងទំនិញកសិកម្មនោះ ការដោះដូរពាណិជ្ជកម្មតាមព្រំដែនត្រូវបានកំណត់ជាចំណុចអភិវឌ្ឍន៍សេដ្ឋកិច្ចមុខព្រួញចំនួន ៣ របស់ខេត្ត Cao Bang អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ លោក Hoang Xuan Anh លេខារងគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានឲ្យដឹងថា៖ ទោះបីជាជួបប្រទះនឹងការលំបាកជាច្រើនអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ក៏ដោយ ប៉ុន្តែ សេដ្ឋកិច្ចតាមច្រកព្រំដែនរបស់ខេត្ត Cao Bang ក្នុងឆ្នាំ២០១៨ នៅតែមានសញ្ញាវិជ្ជមានជាច្រើននៅឡើយ៖ “ក្នុងឆ្នាំ ២០១៨ តម្លៃប្រាក់នាំចេញ នាំចូលរបស់ខេត្តបានកើនឡើងយ៉ាងខ្លាំងក្លា ហើយការប្រមូលថវិកាលើវិស័យនេះក៏ឆ្លើយតបបាននឹង ៣០ % នៃថរិកាខេត្ត។ ហេតុដូច្នេះហើយយើងខ្ញុំបានផ្ដោតសំខាន់លើកាធ្វើអាជីវកម្ម អភិវឌ្ឍន៍ សេដ្ឋកិច្ច តាមព្រំដែន។ ក្នុងនោះ យើងខ្ញុំបាន ផ្ដោត ដល់ការបោះទុន វិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធដើម្បីសុក្រឹតច្រកទ្វារព្រំដែននានា បង្កើតរាល់ បរិយាកាសងាយស្រួលសម្រាប់សហគ្រាសធ្វើសកម្មភាពនាំចេញ នាំចូលក្នុងខេត្ត ផងដែរ”។

នាចុងឆ្នាំ២០១៨ កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាព គោលការណ៍វិនិយោគទុនលើផ្លូវហាយវេ Tra Linh (Cao Bang) ជាមួយ Dong Dang (Lang Son)។ តាមគម្រោង នៅពេលបង្ហើយផ្លូវនោះរួចរាល់ ច្រកទ្វារព្រំដែន Tra Linh នឹងជាមជ្ឈមណ្ឌលនៃច្រករបៀងតភ្ជាប់ ដោះដូរពាណិជ្ជកម្មរវាងអាស៊ាន - វៀតណាម - ចិន។ លោក Trinh Truong Huy ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tra Linh បានឲ្យដឹងថា៖ “យើងខ្ញុំក៏បានឃោសនា ចលនា ដល់ប្រជាជន ឲ្យយល់ដឹងយ៉ាងច្បាស់លាស់អំពីកម្មវិធីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចចច្រកទ្វារព្រំដែនគឺជាកម្មវិធីយុទ្ធសាស្ត្ររយៈពេលយូរអង្វែងប្រកបដោយចីរភាពក្នុងដំណើរការសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចទាក់ទងអន្តរជាតិ។ ស្រុក Tra Linh មានខ្សែព្រំដែនជាប់ជាមួយទីក្រុង Jingxi (ចិន) ដែលជាតំបន់ផលិតកសិផលធំបំផុតរបស់ចិន។ ហេតុដូច្នេះហើយ ស្រុក Tra Linh គប្បីសហប្រតិបត្តិការជាមួយទីក្រុង Jingxi ដើម្បី ដោះដូរ ពាណិជ្ជកម្មលើវិស័យកសិកម្មសម្រាប់ដំណាក់កាលនាបច្ចុប្បន្ន ក៏ដូចជានាពេលខាងមុខផងដែរ”។

នាឆ្នាំ២០១៨ តម្លៃប្រាក់នាំចេញ នាំចូលសរុបរបស់ខេត្ត Cao Bang ទទួលបានជិត ២,៩ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃនាំចេញទទួលបានជាង ៥០០ លានដុល្លារអាមេរិក។ ដើម្បីបង្កើនការទាក់ទាញវិនិយោគិននោះ គណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចខេត្ត Cao Bang បានធ្វើកំណែទម្រង់រដ្ឋបាលជាច្រើន កាត់បន្ថយពេលវេលាដោះស្រាយបែបបទ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស។ នាបច្ចុប្បន្ននេះ មណ្ឌលសេដ្ឋកិច្ចខេត្ត Cao Bang (មណ្ឌលច្រកទ្វារព្រំដែន និងមណ្ឌល ឧស្សាហកម្ម) មាន គម្រោងចំនួន ៦៩ ដែលមានសុពលភាព ក្នុងនោះមានគម្រោងវិនិយោគទុនបរទេសចំនួន ៩ ក្នុងតម្លៃចុះបញ្ជីសរុប ១១ លានដុល្លារអាមេរិក និង ៦១៨ ពាន់លានដុង និង គម្រោងវិនិយោគទុនក្នុងស្រុកចំនួន ៦០ ដោយមានទុនវិនិយោគសរុបចំនួនជាង ៨,៥០០ ពាន់លានដុង។ លោក Nguyen Kien Cuong ប្រធានគណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចខេត្ត Cao Bang បានឲ្យដឹងថា នាពេលខាងមុខ គណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចខេត្ត Cao Bang នឹងបន្តរួមសហការជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ សំដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែន ដោយព្រមៗគ្នា៖ “នាពេលខាងមុខផ្លូវគមនាគមន៍ក្នុងស្រុកនឹងត្រូវបានកែលម្អ ដោយផ្អែកលើការជួសជុល និងកែលម្អ។ បណ្ដាវិនិយោគិនសក្ដានុពលនឹងយកចិត្តទុកដាក់ដល់សកម្មភាពនៅមណ្ឌលឧស្សាហកម្ម និងមណ្ឌលច្រកទ្វារព្រំដែន។

នៅពេលនោះ ផ្លូវគមនាគមន៍នៅមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែន Tra Linh និងមណ្ឌលច្រកទ្វារព្រំដែនផ្សេងៗទៀតនឹងត្រូវកែលម្អ ដោយជួយសម្រួលការដោះដូរពាណិជ្ជកម្មតាមព្រំដែនផងដែរ”។

ពិតណាស់ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅច្រកទ្វារព្រំដែននៅខេត្ត Cao Bang នៅ តែមានការលំបាកអំពីថវិការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយសារពឹងផ្អែកលើថវិកាមជ្ឈឹម។ ម៉្យាងវិញទៀត ការងាររៀបចំដីធ្លីក៏ជាមូលហេតុដែលប៉ះពាល់ដល់ល្បឿនអនុវត្តន៍គម្រោងនានាផងដែរ។ ហេតុដូច្នេះហើយ រាល់គោលការណ៍ គោលនយោបាយរបស់ខេត្ត ដែលក្នុងនោះមានយន្តការ គោលនយោបាយអាទិភាពនឹងជាកម្លាំងចលករដ៏សំខាន់ ដើម្បីសេដ្ឋកិច្ចច្រកទ្វារព្រំដែន ខេត្ត Cao Bang បន្តដើរតួនាទីជាមណ្ឌលសេដ្ឋកិច្ចចលករ រួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជាធានាការពារជាតិ សន្តិសុខក្នុងខេត្តផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ