យុគ្គសម័យ - នារសៀលថ្ងៃទី១១ខែឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រវៀតណាមនិងអន្តរជាតិច្រើនរូប ដែលចូលរួមក្នុងសិក្ខសាលា “វិទ្យ សាស្ត្រដើម្បីការអភិវឌ្ឍ” ដែលប្រព្រឹត្តទៅនៅទីក្រុង Quy Nhon ខេត្ត Binh Dinh។
នេះជាសិក្ខាសាលាស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី “ជួបប្រាស្រ័យវៀតណាម” ដែលបានរៀបចំឡើងចំទៅនឹងឱកាសរំលឹកខួបលើកទី២៥នៃកម្មវិធី “ជួបប្រាស្រ័យវៀតណាម”។
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ចើញជួបសំណេះសំណាលជាមួួអ្នកវិទ្យាសាស្ត្រ (រូបថតៈ Viet Cuong)
អញ្ជើញចូលរួមក្នុងពិធី មានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Dao Viet Trung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Chu Ngoc Anh លេខាគណៈកម្មាធិការបក្សខេត្ត Binh Dinh លោក Nguyen Thanh Tung និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាម Bertrand Lortholary ផងដែរ។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ លើការបញ្ជាណែនំាការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការដែលខេត្ត Binh Dinh បានរួមដំណើរនិងជួយឧបត្ថម្ភសមាគម “ជួបប្រាស្រ័យវៀត ណាម” បានកសាងនិងដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវជំហានដំបូងនៃមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក (ICISE) កាលពីឆ្នាំ២០១៣ ដើម្បីទីក្រុង Quy Nhon ក្លាយទៅជាទីមកដល់ ទីណាត់ជួបវិទ្យាសាស្ត្រប្រចាំឆ្នាំរបស់អ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ។
អ្នកវិទ្យាសាស្ត្រទាំងជាតិនិងអន្តរជាតិថតរូបអនុស្សវរីយ៍
ក្នុងឱកាសនេះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តគាំទ្រកម្មវិធី “ជួបប្រាស្រ័យ វៀតណាម” រួមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាមលើវិស័យវិទ្យាសាស្ត្រនិងអប់រំដើម្បីវៀតណាមអាចធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយពិភពលោក អភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចនិងសង្គមកិច្ច ដោយឈរ លើមូលដ្ឋានគ្រឹះគឺវិទ្យាសាស្ត្រនិងអប់រំ៕
(ដោយ ស្រីពេជ្រ)
មតិពីមិត្តអ្នកអាន