Trending now

ទេសចរណ៍វៀតណាមត្រូវបានលើកតម្កើងក្នុងពិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២០ (World Travel Award 2020)

19:31 | 30/11/2020

ក្នុងកម្មវិធីប្រកាសចុងក្រោយ (Grand Final) ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) នៅឆ្នាំ ២០២០ ដែលទើបតែប្រព្រឹត្តទៅនៅរដ្ឋធានីម៉ូស្គូ (ប្រទេសរុស្ស៊ី) ប្រទេសវៀតណាមដណ្តើមបានពានរង្វាន់ជាច្រើន ក្នុងនោះគួរឲ្យចាប់អារម្មណ៍គឺប្រភេទរង្វាន់ «គោលដៅបេតិក ភណ្ឌជួរមុខគេនៅលើពិភពលោក» ( World’s Leading Heritage Desination) ឆ្នាំ ២០២០ បានប្រគល់ជូនដល់ប្រទេសវៀតណាម។

ស្ពានមាសនៅទីក្រុង Da Nang រួមជាមួយទង់ជាតិវៀតណាម (រូបថត៖ VNA)

សណ្ឋាគារ Vinpearl Luxury Landmark 81 របស់វៀតណាម បានឈ្នះពានរង្វាន់ WTA ឆ្នាំ២០២០ ចំនួន ៣ ជាក់ស្តែងគឺពានរង្វាន់ «សណ្ឋាគារនៅទីក្រុងជួរមុខគេនៅលើពិភពលោក» «សណ្ឋាគារសម្រាប់ការរៀបចំសិក្ខាសាលានិងអាពាហ៍ពិពាហ៍ជួរមុខគេនៅ លើពិភពលោក” និង "សណ្ឋាគារនៅក្បែរទន្លេជួរមុខគេលើពិភពលោក" ។

រីឯរមណីយដ្ឋាន Sun World Ba Na Hill បានឈ្នះរង្វាន់ចំនួន ២ គឺ៖ “គោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ដែលជានិមិត្តរូបជួរមុខគេនៅលើពិភពលោក» និង « ស្ពានទេសចរណ៍ដែលជានិមិត្តរូបជួរមុខនៅលើពិភពលោក” ។

លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Viet Nam Airlines) ត្រូវបានលើកតម្កើងជា "ក្រុមហ៊ុនអាកាសចរណ៍វប្បធម៌ជួរមុខនៅលើពិភពលោក"។ រីឯក្រុមហ៊ុន Viettravel ត្រូវបានប្រគល់ពានរង្វាន់ជា "ប្រតិបត្តិករទួរទេសចរណ៍ជួរមុខនៅលើពិភពលោក" និងអាកាសយានដ្ឋានអន្តរជាតិ Van Don ទទួលបានពានរង្វាន់ជា "អាកាសយានដ្ឋានក្នុងតំបន់ជួរមុខគេនៅលើពិភពលោក" ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន