Trending now

ទីក្រុងម៉ូស្គូបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការនឹងជំងឺរាតត្បាតកូវីដ១៩

22:09 | 06/12/2020

នាថ្ងៃទី ៥ ខែធ្នូ មន្រ្តីសុខាភិបាលនៃរដ្ឋធានីម៉ូស្គូ (ប្រទេសរុស្ស៊ី) បានចាប់ផ្ដើមចាក់វ៉ាក់សាំង Sputnik V ដល់ប្រជាជនតាមរយៈប្រព័ន្ធមណ្ឌលសុខភាពចំនួន ៧០ កន្លែង ដែលជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដំបូងបង្អស់របស់រុស្ស៊ីដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

គ្រូពេទ្យនិងបុគ្គលិកថែទាំសុខភាព គ្រូបង្រៀននិងបុគ្គលិកខាងសង្គមកិច្ចទទួលបានការផ្តល់អាទិភាពចាក់វ៉ាក់សាំង Sputnik V មុនគេ ដោយសារនេះជាក្រុមមនុស្សងាយរងហានិភ័យខ្ពស់នៃការឆ្លងជំងឺរាតត្បាត។ ក្នុងរយៈពេល ៥ ម៉ោងដំបូង មនុស្សចំនួន ៥០០០ នាក់នៃក្រុមដូចពោលខាងលើនេះ បានចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំង។ លើសពីនេះទៀតមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំនឹងត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះផងដែរ។h

ទីក្រុងម៉ូស្គូបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការនឹងជំងឺរាតត្បាតកូវីដ១៩

គួរបញ្ជាក់ថា អាជ្ញាធរទីក្រុងម៉ូស្គូបានបង្កើតខ្សែបច្ចេកវិទ្យានិងរៀបចំផែនការចាក់ថ្នាំបង្ការព្រមៗគ្នា មានឃ្លាំងផ្ទុកវ៉ាក់សាំងប្រភេទ Sputnik V ទូទឹកកក និងបន្ទប់ត្រជាក់ដើម្បីដឹកជញ្ជូនវ៉ាក់សាំង។ ជាសរុបមានប្រមាណ ១០ ពាន់លានរូប្លិ៍នឹងត្រូវបានចំណាយសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺនេះដល់ប្រជាជននៃទីក្រុងម៉ូស្គូ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម
នៅពេលប្រកាសលទ្ធផលនៃការបោះឆ្នោត បញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតទៅកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នឹងត្រូវចេញផ្សាយ
សង្កាត់ឌិញកុង៖ បានរៀបចំការសម្តែងវប្បធម៌ដើម្បីអបអរសាទរការបោះឆ្នោតដោយជោគជ័យ ប្រគល់រង្វាន់សម្រាប់ការប្រកួត "ជ្រុងដ៏ស្រស់ស្អាត" និងការប្រកួតរាំ។
រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី