Trending now

ខេត្ត Binh Duong ថែរក្សានិងអភិវឌ្ឍបណ្ដាភូមិរបរប្រពៃណី

14:13 | 22/10/2020

នាបច្ចុប្បន្ន ផលិតផលពីភូមិរបរប្រពៃណីកំពុងទទួលរងឥទ្ធិពលយ៉ាង ខ្លាំងក្លាពីសេដ្ឋកិច្ចទីផ្សារ ដោយជួបការលំបាកជាច្រើនក្នុងការលក់ចេញ ផលិតផល ញាំងឲ្យភូមិរបរនេះអាចត្រូវសាបសូន្យ។ ហេតុដូច្នេះ ខេត្ត Binh Duong បាននិងកំពុងខិតខំប្រឹងប្រែងស្ដារភូមិរបរឡើងវិញតាមរយៈ ការងារជាក់ស្ដែងជាច្រើន។

ជ្រញ់-ត្បាល់-អង្រែនៃភូមិ Phu Long។ (រូបថត៖ plo.vn)

ភូមិ Phu Long ស្ថិតនៅទីក្រុង Thuan An ខេត្ត Binh Duong ជាភូមិ ប្រកបរបរធ្វើជ្រញ់-ត្បាល់-អង្រែអស់រយៈពេលជិត១សតវត្សមកហើយ។ ពាណិជ្ជសញ្ញាជ្រញ់-ត្បាល់-អង្រែ Phu Long បានឈាន ទៅដល់ទីផ្សារបរទេស ជាច្រើនដូចជាអាមេរិក បារាំង កូរ៉េខាងត្បូងនិងជប៉ុន។ ទោះបីជាធ្លាប់មាន ប្រជាប្រិយភាពអញ្ចឹងក៏ដោយ ប៉ុន្តែមុខរបរនេះកំពុងប្រឈមនឹងហានិភ័យ នៃការសាបសូន្យ។

លោកស្រី Le Thi Hoa ម្ចាស់មូលដ្ឋានផលិតកម្ម Phuong Quang បាន រៀបរាប់ថា គ្រួសារលោកស្រីប្ដេជ្ញាចិត្តថែរក្សាមុខរបរនេះដើម្បីស្នងបន្តអាជីព របស់ឪពុក ទោះបីជាជួបការលំបាកជាច្រើនក៏ដោយ។

“មុខរបរនេះមានពេលខ្លះ អភិវឌ្ឍយ៉ាងខ្លាំងហើយទំនិញលក់ដាច់ណាស់ តែពេលខ្លះទៀតទីផ្សារស្ងប់ស្ងាត់ លក់មិនចេញទេ។ ទោះជាយ៉ាងណាក៏ដោយ គ្រួសារខ្ញុំនឹងមិនបញ្ឈប់ការផលិតនោះឡើយ”។

តាមការធ្វើស្ថិតិ នាបច្ចុប្បន្ន ខេត្ត Binh Duong មានភូមិរបរចំនួន៣២ កន្លែងដែលប្រកបមុខរបរប្រពៃណីចំនួន៩របរ។ អាចនិយាលដល់មុខរបរប្រពៃណីដ៏ ល្បីល្បាញនៅទីនេះដូចជា គ្រឿងភាជន៍ ខ្មុកម្រ័ក្សណ៍ ចម្លាក់ និងតម្បាញ ជាដើម។

ដើម្បីថែរក្សានិងអភិវឌ្ឍបណ្ដាភូមិរបរនិងមុខរបរប្រពៃណី Binh Duong បានដាក់ចេញដំណោះស្រាយនានា ក្នុងនោះមានការកសាងភូមិរបរខ្មុកម្រ័ក្សណ៍ Tuong Binh Hiep។ ភូមិរបរនេះត្រូវបានកសាងឡើងលើផ្ទៃដីជាង៥៤០០០ម៉ែត្រ ការ៉េ រួមមានតំបន់ផលិតកម្ម តំបន់ដាក់តាំងបង្ហាញផលិតផល អាសនៈសែនគ្រូដើមនៃមុខ របរហើយនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣។សិប្បករឆ្នើម Le Ba Linh បានរៀបរាប់ថា រួមជាមួយអាជ្ញាធរ បណ្ដា សិប្បករខ្មុកម្រ័ក្សណ៍នៅភូមិ Tuong Binh Hiep នឹងខិតខំប្រឹងប្រែងបណ្ដុះ បណ្ដាលជំនាន់ស្នងបន្ត ដើម្បីថែរក្សាមុខរបរនេះ។

“Binh Duong ជាកន្លែងដែលពលករប្រកួតប្រជែងគ្នាយ៉ាងខ្លាំងណាស់។ ហេតុដូច្នេះ យើងខ្ញុំតែងតែ យកចិត្តទុកដាក់ពិសេសដល់ការស្វែងរកនិងបណ្ដុះ បណ្ដាលជំនាន់ស្នងបន្ត ក្នុងបំណងអភិវឌ្ឍមុខ របរប្រពៃណីដ៏ពោរពេញទៅដោយ លក្ខណៈវប្បធម៌របស់ប្រជាជាតិនេះ ព្រមទាំងដើម្បីឲ្យគេដឹងថា Binh Duong ក៏មានរបរខ្មុកម្រ័ក្សណ៏ដែរ”។

សិប្បករមុកម្រ័ក្សណ៍នៅភូមិ Tuong Binh Hiep។ (រូបថត៖ baobinhduong.vn)

ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ Binh Duong កំពុងផ្ដោតសំខាន់ទៅលើ ការអភិវឌ្ឍទេសចរណ៍ដោយតភ្ជាប់ជាមួយភូមិរបរប្រពៃណី។ នេះត្រូវបានចាត់ទុក ជាការបោះជំហានដ៏ត្រឹមត្រូវ ដែលមិនត្រឹមតែជួយពង្រីកទីផ្សារ បើកឱកាសដើម្បីជំរុញ ការធ្វើផលិតកម្មនៃភូមិរបរប្រពៃណីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីនៅតាមភូមិរបរនីមួយៗទៀតផង។ លោក Nguyen Duc Minh នាយកមជ្ឈមណ្ឌលពន្លឿនទេសចរណ៍ Binh Duong បានឲ្យដឹងថា មជ្ឈ ដ្ឋានទេសចរណ៍ Binh Duong កំពុងរួមសហការ ជាមួយមូលដ្ឋានផលិតកម្មនានា កសាងទួរទេស ចរណ៍នៅតាមភូមិរបរ។ ភ្ញៀវ ទេសចរនឹងចូលរួមក្នុងដំណើរការផលិតកម្ម ដើម្បីយល់ដឹងបន្ថែមទៀតអំពីរបៀប ធ្វើនិងតម្លៃនៃផលិតផលនីមួយៗ។ ក្រៅពីនោះ តាមរយៈពិព័រណ៍ពន្លឿនពាណិជ្ជ កម្ម មជ្ឈមណ្ឌលនឹងបន្តតាំងបង្ហាញ ផ្សព្វផ្សាយផលិតផលនៃភូមិរបរនានានៅ Binh Duong ទៅកាន់ភ្ញៀវទេសចរ សាធារណៈជនទាំងក្នុងនិងក្រៅប្រទេស។

“នាបច្ចុប្បន្ននេះ យើងខ្ញុំកំពុងធ្វើអាជីវកម្មទួរទេសចរណ៍នៅតាមភូមិរបរមួយចំនួនដូចជាភូមិរបរ ខ្មុកម្រ័ក្សណ៍ ភូមិរបរគ្រឿងភាជន៍ ឬភូមិរបរផ្ដៅ-ឫស្សី ជាដើម។ ក្នុងនោះ ទួរ ទេសចរណ៍ជូនភ្ញៀវទៅទស្សនាភូមិរបរ Tuong Binh Hiep ជាទួរដែល ទាក់ទាញភ្ញៀវយ៉ាងខ្លាំងបំផុត”។

ទន្ទឹមនឹងនោះ ខេត្ត Binh Duong ក៏មានគោលជំហរអភិវឌ្ឍភូមិរបរដោយ តភ្ជាប់នឹងកិច្ចការពារបរិស្ថានផងដែរ។ ភូមិរបរណាដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាភូមិរបរចាក់ឫស្សី-ផ្ដៅនៅទីរួមខេត្ត Tan Uyen ឬរបរឆ្លាក់ឈើនៅទីក្រុង Thu Dau Mot នោះ គឺនៅតែត្រូវបានអនុញ្ញាតឲ្យធ្វើផលិតកម្មនៅតាមគ្រួសារ។ ចំណែកឯភូមិរបរមួយចំនួនទៀតដែលអាចបំពុលបរិស្ថានដូចជារបរធ្វើគ្រឿង ភាជន៍ គឺដំណាក់កាលផលិតកម្មមួយចំនួនត្រូវឃ្លាតឆ្ងាយពីទីប្រជុំជន។

អាចឃើញថា នៅចំពោះមុខផលប៉ះពាល់នៃខឿនសេដ្ឋកិច្ច ទីផ្សារ ខេត្ត Binh Duong បានខិតខំប្រឹងប្រែង “ដាស់” ភូមិរបរប្រពៃណីឲ្យក្រោកពី ដំណេកដើម្បីតាមទាន់និន្នាការ។ ការងារនេះមិនត្រឹមតែថែករក្សាតម្លៃវប្បធម៌ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ ទៀតផង៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ