Trending now

គោលដៅសកលលោក៖ រួបរួមសម្រាប់អនាគត ដូច្នេះរុស្ស៊ី នឹងផ្គត់ផ្គង់ ឱសថប្រឆាំង នឹងមេរោគកូវីដ១៩ ទៅដល់ ប្រទេសមួយចំនួន

10:03 | 27/09/2020

គំនិតផ្តួចផ្តើមនៃ «គោលដៅសកលលោក៖ រួបរួមសម្រាប់អនាគត» បានផ្តោតសំខាន់ទៅលើការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនឱសថធំៗ ដែលកំពុងផលិតវ៉ាក់សាំងដោយមូលនិធិនេះត្រូវបានប្រមូលនៅក្នុងព្រឹត្តិការណ៍ និងការលើកកម្ពស់វិធីសាស្រ្តលោកខាងលិច ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាដាលនៅក្នុងរដ្ឋកំពុងអភិវឌ្ឍន៍។

រុស្ស៊ី នឹងផ្គត់ផ្គង់​ ឱសថប្រឆាំង នឹងមេរោគកូវីដ១៩ ឈ្មោះ Avifavir ទៅដល់ ១៧ប្រទេស ។ (រូបថត៖ dap.com.khmer)

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ឱសថប្រឆាំងនឹងមេរោគ ប្រព័ន្ធតេស្ត និងវ៉ាក់សាំងទៅកាន់ទីផ្សារសកលលោក ដែលកំពុងមានហានិភ័យនៃរលកទីពីរនៃការឆ្លងមេរោគកូរ៉ូណាវីរុស។

ប្រទេសរុស្ស៊ីបានចុះបញ្ជីឱសថ ប្រឆាំងមេរោគកូវីដ១៩ ដំបូងបង្អស់លើពិភពលោក ដោយផ្អែកលើថ្នាំ favipiravir ដែលជាថ្នាំប្រឆាំងវីរុស ។ ថ្នាំនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងគ្លីនិករបស់ប្រទេសរុស្ស៊ី ដើម្បីព្យាបាលជំងឺកូរ៉ូណាចាប់តាំងពីខែមិថុនា ហើយចាប់តាំងពីពេលនោះ មកត្រូវបានទទួល ដោយមន្ទីរពេទ្យនានា នៅប្រទេសបេឡារុស្ស កាហ្សាក់ស្ថាន បូលីវីនិងប្រទេសមួយចំនួនទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) ដែលជាអ្នកវិនិយោគ ដែលបានផ្តល់មូល និធិដល់ការអភិវឌ្ឍវ៉ាក់សាំងដំបូង លើពិភពលោកប្រឆាំង នឹងមេរោគឆ្លង និង ChemRar Group ដែលមានមូលដ្ឋាន នៅទីក្រុងម៉ូស្គូ បានយល់ព្រមក្នុងការផ្គត់ផ្គង់ថ្នាំប្រឆាំង នឹងមេរោគកូវីដឈ្មោះ Avifavir ដល់ ១៧ ប្រទេស។

ថ្នាំ Avifavir ដែលជាថ្នាំដែលមានមូលដ្ឋានលើ favipiravir ដំបូងបង្អស់របស់ពិភពលោក ត្រូវបានអនុម័តសម្រាប់ការព្យាបាល មេរោគកូវីដ១៩ នឹងត្រូវបញ្ជូនទៅប្រទេស អារ៉ាប់ប៊ីសាអូឌីត ប្រេស៊ីល ប៊ុលហ្គារី កូឡុំប៊ី ស៊ែប៊ី អាហ្សង់ទីន ស៊ីលី កូឡុំប៊ី អេក្វាឌ័រ អេលសាវ៉ាឌ័រ ហុងឌូរ៉ាស គុយវែត ប៉ាណាម៉ា ប៉ារ៉ាហ្គាយ ស្លូវ៉ាគី អាហ្វ្រិកខាងត្បូង អេមីរ៉ាតអារ៉ាប់រួម និងអ៊ុយរូហ្គាយ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅពេលដែលបេតិកភណ្ឌក្លាយជា...ភាសាសាមញ្ញមួយ
ទំនាក់ទំនងវៀតណាម-អៀរឡង់បានបង្ហាញពីការអភិវឌ្ឍយ៉ាងរឹងមាំ និងស៊ីសង្វាក់គ្នា
ការលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានទិន្នន័យលើសមុទ្រ និងកោះ
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់សមាគមមិត្តភាព Kyushu-វៀតណាម
សំណើចំនួនបួន ដើម្បីជំរុញទំនាក់ទំនងវៀតណាម-សិង្ហបុរី ក្នុងវិស័យសំខាន់ៗ