Trending now

អាស៊ាននិងកូរ៉េខាងត្បូងសម្របសម្រួលកសាងបណ្តាញអ្នកជំនាញក្នុងវិស័យការទូតនិងសន្តិសុខ

11:19 | 29/09/2020

ដោយសារតែការផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ហេតុដច្នេះ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងទាំងទ្រង់ទ្រាយតាមអ៊ិនធឺណែតផងនិងជួបផ្ទាល់គ្នាផង។

ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថានឹងផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយអាស៊ាន (រូបថត៖dangcongsan.vn)

ក្រសួងការបរទេស កូរ៉េខាងត្បូងបានជូនដំណឹងថា “កិច្ចសន្ទនាយុទ្ធ សាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កូរ៉េខាងត្បូងលើកទី ២” ដោយមានការចូលរួមពីអង្គការពិគ្រោះយោបល់សន្តិសុខនិងការទូត នឹងប្រព្រឹត្តទៅនាថ្ងៃទី ៦ ខែតុលាខាងមុខ។ ព្រឹត្តិការណ៍ពោលខាងលើ មានគោលបំណងបង្កើតបណ្តាញអ្នកជំនាញក្នុងវិស័យការទូតនិងសន្តិសុខ រវាងអាស៊ាននិងកូរ៉េខាងត្បូង ក៏ដូចជាបង្កើនសកម្មភាពការទូតសាធារណៈ ដោយបណ្ឌិត្យ សភាការទូតកូរ៉េខាងត្បូង និងបណ្ឌិត្យសភាការទូតវៀតណាម ធ្វើជាសហអធិបតី។

ដោយសារតែការផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ហេតុដច្នេះ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងទាំងទ្រង់ទ្រាយតាមអ៊ិនធឺណែតផងនិងជួបផ្ទាល់គ្នាផង។ ក្នុងកិច្ចសន្ទនានេះ អ្នកជំនាញកូរ៉េខាងត្បូងនិងអាស៊ាន នឹងវាយតម្លៃលើទស្សនវិស័យបរិស្ថានយុទ្ធសាស្ត្រនៅក្នុងតំបន់ ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែខ្លាំងឡើង និងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ កិច្ចសន្ទនានេះក៏នឹងពិភាក្សាលើប្រធានបទ ដូចជា ទិសដៅអនុវត្តនិងវិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងអាស៊ាននាពេលអនាគត៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦