Trending now

ពិព័រណ៍រឿងនិទាន Kieu នៅទីក្រុងប៉ារីសប្រទេសបារាំង

11:24 | 16/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅចុងសប្តាហ៍កន្លងមកនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំងមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅបារាំង បានសហការជាមួយដៃគូ ដើម្បីរៀបចំពិព័រណ៍ដោយប្រធានបទ“ Kim Van Kieu និងសំណេរបកប្រែ” ក្នុងឱកាសរំលឹកគម្រប់ខួប ២៥៥ ឆ្នាំនៃកំណើតនិងខួបលើកទី ២០០ នៃទិវាមរណភាណរបស់កវីជើងចាស់ Nguyen Du។

ពិព័រណ៍រឿងនិទាន Kieu នៅទីក្រុងប៉ារីសប្រទេសបារាំង

ការតាំងពិព័រណ៍នេះបានណែនាំអំពីស្នាដៃរបស់រឿងនិទាន Kieu ដោយមានសំណេរបកប្រែរាប់សិបហើយត្រូវបានបោះពុម្ពជាភាសាជាច្រើននៅជុំវិញពិភពលោកដូចជាភាសាអង់គ្លេស បារាំង រុស្ស៊ី ក្រិកម៉ុងហ្គោលី ឆែកជាដើម។ ការតាំងពិព័រណ៍នេះបានទាក់ទាញការចូលរួមរបស់បញ្ញាវន្តជនជាតិបារាំងជាច្រើនកុះករ ក៏ដូចជាប្រជាជនដើមកំណើតវៀតណាមនៅទីនេះផងដែរ។

ពិព័រណ៍រឿងនិទាន Kieu នៅទីក្រុងប៉ារីសប្រទេសបារាំង

លោកស្រី Chan Thi Hoang Mai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ នៅអង្គការយូណេស្កូ ក៏បានចេញសេចក្តីសម្រេចចិត្ត គឺរួមគ្នាជាមួយវៀតណាមដើម្បីអបអរសាទរខួបលើកទី ២៥០ នៃទិវាកំណើតរបស់កវី Nguyen Du នៅទីស្នាក់ការយូណេស្កូ ក៏ដូចជានៅជុំវិញពិភពលោក។ គួរបញ្ជាក់ថាមនុស្សម្នាក់ ដែលត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីអបអរសាទរខួបកំណើតរបស់យូណេស្កូត្រូវតែជាអ្នកដែលបានចូលរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះវប្បធម៌ ការអប់រំ និងវិទ្យាសាស្ត្រពិភពលោក ហើយកវី Nguyen Du របស់វៀតណាមគឺជាមនុស្សម្នាក់ដូច្នេះ”។

តាមការរំពឹងទុកថាការតាំងពិព័រណ៍នឹងត្រូវបើករហូតដល់ចុងខែកញ្ញា៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ