Trending now

ប្រធាន WHO សង្ឃឹមថា ជំងឺរាតត្បាតសកល COVID-19 «នឹងមិនអូសបន្លាយលើសពី ២ឆ្នាំនោះឡើយ»

15:59 | 22/08/2020

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងថា ការរាតត្បាតវីរុសកូរ៉ូណា (COVID-19) នឹងមានរយៈពេលខ្លីជាង ជំងឺគ្រុនផ្ដាសាយអេស្ប៉ាញកាលពីឆ្នាំ១៩១៨ នោះគឺអាចនឹងត្រូវបន្លាយតិចជាងរយៈពេល ២ឆ្នាំប៉ុណ្ណោះ ប្រសិនបើពិភពលោករួបរួមគ្នា ក្នុងការស្វែងរកវ៉ាក់សាំងឲ្យទាន់ពេល។

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus)។ (រូបថត៖ freshnews)

នៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស លោក Tedros បានគូសបញ្ជាក់ថា «ជំងឺគ្រុនផ្ដាសាយអេស្ប៉ាញកាលពីឆ្នាំ១៩១៨ បានអូសបន្លាយពេល ២ឆ្នាំទើបអាចបញ្ឈប់។ ដោយឡែកនៅក្នុងស្ថានភាពយើងឥឡូវនេះ ជាមួយបច្ចេកវិទ្យាកាន់តែជឿនលឿន និងទំនាក់ទំនងកាន់ច្រើន គឺជាហេតុដែលអាចនាំឲ្យ COVID-19 មានឱកាសច្រើនក្នុងការរីករាលដាលលឿន ដោយសារយើងមានទំនាក់ទំនង កាន់តែច្រើនររវាងគ្នានាពេលបច្ចុប្បន្ន។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏មានចំណេះវិជ្ជា និងបច្ចេកវិទ្យាទំនើប ដើម្បីបញ្ឈប់វាផងដែរ»។ ក្នុងន័យនេះប្រធាន WHO សង្ឃឹមថា យើងនឹងអាចបញ្ឈប់ជម្ងឺរាតត្បាតនេះ (COVID-19) ក្នុងរយៈពេលតិចជាង ២ឆ្នាំ ដោយលោកបានអំពាវនាវឲ្យមានឯកភាពជាតិ និងសាមគ្គីភាពជាសកល។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ មនុស្សច្រើនជាង ២៣.១លាននាក់ ត្រូវបានរាយការណ៍ថា បានឆ្លង COVID-19 នៅទូទាំងពិភពលោក ចាប់តាំងពីវាត្រូវបានគេរកឃើញដំបូង នៅក្នុងទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ២០១៩ ក្នុងនោះមនុស្សជិត ៨០៣,០០០នាក់បានស្លាប់ និងជាង ១៥,៧០៥,០០០នាក់ បានជាសះស្បើយ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម